• 2018-01-24 13:05:53
  • ស្ទីលតារា

អ្នក​គាំទ្រ ឆោឡោ​នឹង​ទម្រង់​មុខ​ខុស​ប្លែក សុវត្ថិឌី ធារិកា

  • 2018-01-24 13:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពី​ទម្រង់​មុខ​តូច​ស្គម​វែង អតីត​បេក្ខភាព​កម្មវិធី The Cambodian Idol រដូវ​កាល​ទី​២ សុវត្ថឌី ធារិកា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ភ្ញាក់​ផ្អើល និង​កើត​ការ​សង្ស័យ ក្រោយ​ឃើញ​ទម្រង់​មុខ​នាង​ពេល​បច្ចុប្បន្ន វិវត្ត​ទៅ​រក​ទម្រង់​មូល​វិញ។

សុវត្ថិឌី ធារិកា នា​ពេល​បច្ចុប្បន្ន

ការ​ប្រែ​ប្រួល​ផ្ទៃ​មុខ​នា​រយៈកាល​ចុង​ក្រោយ​នេះ អ្នក​ខ្លះ​សរសើរ​ថា ស្អាត​ជាង​មុន ដោយ​សារ​ពេល​មុខ​ពេញ​បែប​នេះ ឃើញ​រង្វះមាត់​នាង​តូច​សម​នឹង​ទម្រង់​មុខ។ ប៉ុន្តែ​ជាមួយ​គ្នា ក៏​មាន​អ្នក​ខ្លះ​មន្ទិល​សង្ស័យ ថា​អ្វី​នៅ​ពី​ក្រោយ​ការ​ប្រែ​ប្រួល​នេះ។មន្ទិល​នេះ ក្នុង​នោះ អ្នក​ខ្លះ​ថា ទំនង​នាង​ឡើង​គីឡូ ឯ​អ្នក​ខ្លះ​ទៀត​ថា សង្ស័យ​នាង​កែ​សម្ផស្ស។អ្នក​គាំទ្រ​ម្នាក់ បាន​សរសេរ​ចោទ​ជា​ចម្ងល់​ថា "តើ ធារិកា កែ​សម្ផស្ស​មែន​ទេ?

សុវត្ថិឌី ធារិកា កាល​ពី​មុន

ជុំវិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា ការ​ប្រែ​ប្រួល​ទម្រង់​មុខ​នាង​នា​ពេល​បច្ចុប្បន្ន​ដែល​មើល​ទៅ​រាង​មូល​ជាង​មុន មិន​មែន​ដោយ​សារ​នាង​ឡើង​ទម្ងន់​ទេ។ "អត់​ឡើង​ទេ​បង គីឡូ​នៅ​ដដែល គឺ​៤០​គីឡូ​ក្រាម"។ ទម្ងន់​នេះ នាង​ទទួល​ស្គាល់​ថា នៅ​ស្គម ហើយ​នាង​គីឡូ​ដែល​នាង​ចង់​បាន​នោះ គឺ៤៥​គីឡូ​ក្រាម ដែល​នាង​ថា ត្រៀម​ប្រមាញ់​យក​នា​ពេល​ខាង​មុខ។

តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​ខាង​លើ​ទៀត​ថា ការ​ប្រែប្រួល​មុខ​របស់​នាង​នា​ពេល​នេះ គឺ​កើត​ឡើង​ដោយ​សារ​នាង​ពត់​ធ្មេញ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​មន្ទិល​មួយ​ទៀត​ដែល​ថា នាង​បាន​កែ​សម្ផស្ស​ឬ​យ៉ាង​ណា​នោះ ធារិកា មិន​ទាន់​បក​ស្រាយ​ទេ ខណៈ​ក្នុង​ការ​សន្ទនា​តាម​រយៈ​ប្រពន្ធ​អនឡាញ ត្រូវ​កាត់​ផ្ដាច់​មិន​ដឹង​មូលហេតុ៕

អត្ថបទ៖ ទារិកា

មតិយោបល់