• 2018-01-25 04:30:00
  • ជីវិតតារា

តារា ៨​រូប​របស់ហូលីវូដ និង​បូលីវូដ​ទម្លាយ​​ថា​​អស់​​ភាព​​បរិសុទ្ធ​​តាំង​​ពី​នៅ​តូច​ល្អិត

  • 2018-01-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​សិល្បៈ​​ តារា​ប្រុស​ស្រី​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ចំពោះ​មុខ​សម្រាប់​ជីវិត​របស់​ពួកគេ ពិសេស​ត្រូវ​ព័ទ្ធ​ជុំវិញ​ដោយ​បណ្ដាញ​សារព័ត៌មាន​គ្រប់​ទិសទី​ទៀត។ ទោះ​បី​រឿង​ខ្លះ​គ្មាន​អ្នកណា​ចង់​ឲ្យ​កើត​ ប៉ុន្តែ​វា​បាន​កើត​ឡើង​ទៅ​ហើយ​ មិន​អាច​ហាមឃាត់​បាន​ឡើយ។

ឧទាហរណ៍​ជាក់ស្ដែង​ ដូច​តារា​ហូលីវូដ និង​ ឥណ្ឌា​ ៨រូប​ខាងក្រោម​នេះ​ ត្បិត​មាន​ភាព​ជោគជ័យ​លើ​វិថី​សិល្បៈ​ ប៉ុន្តែ​កម្រ​មាន​អ្នក​ដឹង​ថា​ ក្រៅ​ពី​រឿង​រីករាយ​នេះ​ ពួកគេ​ជួប​បញ្ហា​ក្នុង​ជីវិត​អ្វី​ខ្លះ​ទេ។ ក្នុង​នោះ​ខ្លះ​ត្រូវ​បរាជ័យ​រឿង​ស្នេហា ខ្លះ​បាត់​បង់​ភាព​នៅ​លីវ​ទាំង​វ័យ​ក្មេង​ ប៉ុន្តែ​ពួកគេ​ទាំង​នោះ​មិន​ខ្លាច​នឹង​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ឡើយ។ មាន​តារា​ណា​ខ្លះ​ ជួប​រឿង​ទាំង​នេះ?

១. តារា​ឥណ្ឌា Ranveer Singh

តារា​បូលីវូដ​រូប​នេះ​ បាន​និយាយ​ក្ដែងៗ​ថា​ ខ្លួន​បាន​អស់​ភាព​បរិសុទ្ធ​តាំង​ពី​អាយុ​ ១២ឆ្នាំ។ ចំណែក​មនុស្ស​ស្រី​ដែល​ លោក​រួម​មេត្រី​ជាមួយ​នោះ​ មាន​អាយុ​ច្រើន​ជាង​លោក​ទៅ​ទៀត។

២. តារា​ឥណ្ឌា Ranbir Kapoor

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​មួយ​ Ranbir បង្ហើប​ថា​ ខ្លួន​អស់​កំលោះ​ តាំង​ពី​ពេល​ដែល​មាន​អាយុ​ ១៥ឆ្នាំ។

៣. តារា​ឥណ្ឌា Sunny Leone

តារា​ស្រី​រូបនេះ​វិញ​ គឺ​ជា​តារា​ស្រី​ឥណ្ឌា​ម្នាក់​ដែល​មិន​ញញើត​នឹង​បង្ហាញ​ភាព​សិចស៊ី​របស់​ខ្លួន​ឡើយ ដូចនេះ​ វា​គ្មាន​អ្វី​ត្រូវ​ខ្លាច​សម្រាប់​នាង​ក្នុង​ការ​ទម្លាយ​រឿង​ស្នេហា​ឡើយ។ Sunny និយាយ​ថា​នាង​បាន​ទទួល​ស្នាម​ថើប​ដំបូង​ ពេល​មាន​អាយុ​ ១១ឆ្នាំ ហើយ​អស់​ភាព​នៅ​ក្រមុំ​នៅ​អាយុ ១៦ឆ្នាំ។

៤. តារា​ហូលីវូដ​ Johnny Depp

កំពូល​តារា​ហូលីវូដ​ដែល​តែង​លេច​មុខ​ដើរ​តួ​ជា​មនុស្ស​ចម្លែក​រាប់​មិន​អស់​ ក្នុង​រឿង​ជា​ច្រើន​នេះ​ អស់​ភាព​បរិសុទ្ធ​នៅ​អាយុ​ ១៣ឆ្នាំ។

៥. តារា​ហូលីវូដ​ Kim Kardashian

តារា​ស្រី​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​ពិភពហូលីវូដ​ ទម្លាយ​ដោយ​អង់អាច​ថា​នាង​ បង់​ខ្លួន​បង់​ប្រាណ​តាំង​ពី​អាយុ​ ១៤ឆ្នាំ ជាមួយ​ក្មួយ​ប្រុស​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson ឈ្មោះ​ TJ Jackson។

៦. តារា​ហូលីវូដ​ Megan Fox

តួ​ស្រី​ក្នុង​រឿង​ "Transformer” ធ្លាប់​បាន​ប្រាប់​អ្នក​គាំទ្រ​ខ្លួន​ជា​ច្រើន​ថា​ នាង​អស់​ភាព​បរិសុទ្ធ​ ពេល​ឈាន​ចូល​វ័យ​ ១៧ឆ្នាំ។ ថែម​ទាំង​ប្រលែង​មួយ​ឃ្លា​ទៀត​ថា​ នោះ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ​ ផ្ទុយ​ទៅវិញ​ វាទៅ​ជា​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ទៅវិញ។

៧. តារា​ហូលីវូដ​ Daniel Radcliffe

តួ​ឯក​រឿង​ "Harry Potter” វិញ​ ក៏​ធ្លាប់​ត្រូវ​គេ​ចោទ​សួរ​ទាក់ទង​នឹង​រឿង​ជីវិត​ផ្លូវ​ភេទ​របស់​លោក​ដែរ។ Daniel ក៏​មិន​រួញរា​ក្នុង​ការ​បង្ហាញ​ដែរ ដោយ​និយាយ​ថា​លោក​អស់​ភាព​បរិសុទ្ធ​ ពេល​មាន​អាយុ​ ១៦​ឆ្នាំ ជាមួយ​មិត្ត​ស្រី​ដែល​មាន​វ័យ​ចាស់​ជាង។

៨. តារាចម្រៀង​ Katy Perry

ចំណែក​តារា​ចម្រៀង​អាមេរិក​ ម្ចាស់​បទ​ "Roar” ឯណេះ​ ក៏​មិន​លាក់​បាំង​រឿង​រ៉ាវ​នេះ​ដែរ។ Katy និយាយា​ចំៗ​ថា​ នាង​អស់​ក្រមុំ​តាំង​ពី​អាយុ​ ១៦ឆ្នាំ៕

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់