• 2018-01-30 02:30:49
  • ស្ទីលតារា

មិន​ធម្មតា​ ឈុត​ថ្មី​របស់ Rihanna ច្នៃដោយត្បូង​គ្រីស្តាល់រាប់​សែន​គ្រាប់

  • 2018-01-30 02:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​គិត​ឲ្យ​បាន​ដិត​ដល់​ Rihanna គឺ​ជា​តារា​ចម្រៀង​មួយ​រូប​ ដែល​ស្លៀក​ពាក់​ឈុត​ស្អាត​និង​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​កម្មវិធី​ Grammy Awards កាល​ពី​ម្សិល​មិញ​នេះ ខណៈ​ពេល​នាង​ចេញ​សម្ដែង​បទ "Wild Thoughts” ជាមួយ DJ Khaled និង​ Bryson Tiller។

ឈុត​សម្លៀក​បំពាក់​ដែល​នាង​និង​អ្នក​រាំ​ស្លៀក​ពាក់​គឺ​មាន​ពណ៌​រាង​ផ្កា​ឈូក​ចាស់​បន្តិច និង​មាន​ភ្ជាប់​ជាមួយ​ត្បូង​ជា​ច្រើន​សម្រាប់​ឈុត​របស់​ Rihanna ផ្ទាល់​តែ​ម្ដង។

អ្នក​តុបតែង​ផ្ទាល់​ខ្លួន​របស់ Rihanna លោក Mel Ottenberg បាន​អរគុណ​ទៅ​ដល់​អ្នក​ច្នៃ​ម៉ូដ​លោក Adam Selman ដែល​បាន​តុប​តែង​ ឈុត​ដ៏​ស្រស់​ស្អាត​នេះ​និង​បាន​បង្កប់​ត្បូង​គ្រីស្តាល់​ដល់​ទៅ ២៧ម៉ឺន​៥ពាន់​ត្បូង។

នៅ​ក្នុង​កម្មវិធី​ Grammy Awards នោះ​ដែរ​លោក Ottenberg ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ Instagram Stories ខ្លួន​ឯង​ដែរ​ថា ឈុត​ពណ៌​ផ្កា​ឈូក​នេះ​មាន​ត្បូង​ ៥​ម៉ឺន​ច្រើន​ជាង​ឈុត​ដែល​នាង​ស្លៀក​ចូល​រួម​កម្មវិធី​ CFDA កាល​ពី​ឆ្នាំ ២០១៤ ទៅ​ទៀត​៕

ឈុត​កាល​ចូលរួម​កម្មវិធី CFDA ឆ្នាំ ២០១៤

អាន​អត្ថបទ៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់