• 2018-02-02 23:38:00
  • ព័ត៌មាន

គួរ​ឲ្យ​សរសើរ​! Rihanna ​ប្រឹង​ប្រមូល​ប្រាក់​ឲ្យ​បាន​ ៣,១​ប៊ីលាន​ដុល្លារ​ដើម្បី​ក្មេងៗ

  • 2018-02-02 23:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេលមិន​ដល់​មួយ​អាទិត្យ​ផង​ ក្រោយ​ពី​ចប់ពិធីជប់​លៀង​ និង​ច្រៀង​បទ​ចម្រៀង​សប្បាយ​ៗ​ជាមួយ DJ Khaled នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន Grammys កំពូល​តារា​ចម្រៀង Rihanna មក​ធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​បារាំង​ Emmauel Macron ក្នុង​កម្មវិធី​សប្បុរស​ធម៌​មួយ​ ទាក់​ទង​នឹង​ការ​សិក្សា​របស់​ក្មេង​ៗ​នៅ​ទ្វីប​អាហ្វ្រិក។

តារា​ចម្រៀង Rihanna

តារា​ចម្រៀង​រូប​នេះ​បាន​ បង្ហាញ​ខ្លួន​នៅ​ប្រទេស​ សេណេហ្គាល់​​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចូលរួម​សន្និសីទ​កម្មវិធី​ដៃ​គូ​សម្រាប់​ការ​អប់​រំ​ទូទាំង​សកលលោក "Global Partership for Education”។ ដោយ​បាន​រួម​ដៃ​គ្នា​ជាមួយ​ គម្រោង​​របស់​នាង​ផ្ទាល់​ឈ្មោះ Clara Lionel Foundation និង​អង្គការ​ "Global Citizen" តារា​រូប​នេះ​នឹង​បញ្ចុះ​បញ្ចូល​អ្នក​ដឹក​នាំ​ពិភពលោក​​ធំៗ​ ដូច​ជា​លោក Macron និង អ្នក​ស្រី​ Therasa May នាយក​រដ្ឋមន្ដ្រី​អង់គ្លេស ដើម្បី​​ប្រមូល​ទឹក​ប្រាក់​ឲ្យ​បាន ៣,១​ប៊ីលាន​ដុល្លារ។

ប្រធានាធិបតី​បារាំង លោក Emmauel Macron

"Rihanna បាន​ធ្វើ​ការ​ជាមួយ​យើង​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ" នាយក​ប្រតិបត្តិ​​អង្គការ 'Global Citizen' លោក Hugh Evans បាន​ថ្លែង​ "នាង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ជា​ច្រើន​មាន​លទ្ធភាព​ទៅ​សាលា​និង​ទទួល​បាន​ការ​អប់រំ៕"

អាន​អត្ថបទ៖

ប្រភព៖ pagesix ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់