• 2018-02-09 09:02:57
  • ជីវិតតារា

អីយ៉ា! រៀបការ​ហើយ​ Taeyang នាំ​ប្រពន្ធមក​សំងំក្រេប​ទឹកឃ្មុំនៅ​ទីនេះ​ទេតើ

  • 2018-02-09 09:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០៨ ខែ​កុម្ភៈ​ម្សិលមិញ​នេះ​ ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​ស្ថិត​លើ​កោះ​ជេជូ​បាន​បង្ហោះ​រូបភាព​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​ Taeyang និង​ Min Hyo Rin ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផ្ដោត​ការ​ចាប់អារម្មណ៍​មិន​ស្ទើរ​ទេ។

ជាក់ស្ដែង​ តាម​រយៈ​ការ​បង្ហាញ​នេះ​ ពិត​ជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ្នក​ទាំង​ ២​មិន​បាន​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​បរទេស​នោះ​ទេ។ ជំនួស​មក​វិញ​ ពួកគេ​សម្រេច​ចំណាយ​ពេល​ផ្អែមល្ហែម​ជាមួយ​គ្នា​លើ​កោះជេជូ​ ប្រទេស​កូរ៉េ​តែ​ម្ដង​ នេះ​ក៏​ដោយសារ​ការងារ​ចាប់​ចង​ជើង​ពួកគេ​ពេក។

បង្ហាញ​ខ្លួន​ក្នុង​ភោជនីយដ្ឋាន​នា​ពេល​នោះ​ Taeyang និង​ប្រពន្ធ​មិន​បាន​បង្ហាញ​មុខ​ជា​ចំហ​នោះ​ទេ។ ដោយ​ Taeyang បាន​ពាក់​ម៉ាស​ ឃ្លុំ​មួក​អាវ​រងា​ពី​ក្រៅ​ ឯ​ Hyo Rin វិញ​ពាក់​មួក​ស្រស់​ស្អាត​ពណ៌​ត្នោត​ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ចាប់​អារម្មណ៍។

ឈាន​ចូល​ដើម​ខែ​កុម្ភៈ​ភ្លាម​ គូ​ស្វាមី​ភរិយា​នេះ​ ត្រូវ​មហាជន​ផ្ដោត​ការ​តាមដាន​ជា​ខ្លាំង​ពី​សកម្មភាព​របស់​ពួកគេ​ នៅមុន​ និង​ក្រោយ​រៀបការ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់