• 2018-02-17 05:14:53
  • ស្ទីលតារា

ម៉ូដ​សក់​ចម្លែកៗរបស់​តួស្រីក្នុង​រឿង​ចិន​បុរាណ​ ឃើញ​ហើយ​កប់​យោបល់

  • 2018-02-17 05:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រឿង​បុរាណ​ចិន​នីមួយៗ​ ក្រៅ​ពី​សាច់​រឿង​ និង​តួ​អង្គ​ អ្វី​ដែល​ទស្សនិកជន​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ ស្ទីល​តុបតែង​ខ្លួន​ ទាំង​ម៉ូដ​សក់ និង​ឈុត​សំលៀកបំពាក់​តាម​សម័យ​កាល​ផ្សេងៗគ្នា។

ប្រសិន​បើ​ក្នុង​រឿង​ខ្លះ​ រឿង​តម្រូវ​ឲ្យ​តួ​ទាំង​អស់​ធ្វើ​សក់​ធម្មតា​ នោះ​មិនមែន​ជា​បញ្ហា​ទេ​ តែ​រឿង​ខ្លះ​ទៀត តួ​ត្រូវ​លើក​សក់​ឡើង​ ឫ​តុបតែង​ម៉ូដ​ចម្លែក​ៗ​ ឃើញ​ហើយ​អ្នក​ទស្សនា​ចេះ​តែ​នឹក​ប្រដូច​ទៅ​នឹង​អ្វី​ផ្សេង​ទៀត​។

១. ម៉ូដ​សក់​របស់​តារា​សម្ដែង​ Guan Xiaotong ក្នុង​រឿង​ "Untouchable Lovers”

គ្រាន់​តែ​ឃើញ​ម៉ូដ​សក់​នេះ​ភ្លាម​ អ្នក​ទស្សនា​រឿង​ នឹក​ឃើញ​មុន​គេ​ គឺ​ម៉ាស៊ីនដេរ។ ដូចនេះ​ពេល​ឃើញ​តួ​នាង​ក្នុង​រឿង​ ពួកគេ​មើល​មក​នាង​ដូច​ទូល​ម៉ាស៊ីនដេរ។

២. ម៉ូដ​សក់​របស់​ Cecilia Han ពេល​សម្ដែង​ក្នុង​រឿង​ "Lost Love in Times”

ម៉ូដ​សក់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រមៃ​ដល់​ រូបភាព​ក្ដាម​ដ៏​ធំ។

៣. ម៉ូដសក់​របស់​ Michelle Chen ក្នុង​រឿង​ "The Romance of the Condor Heroes”

សម្ដែង​ជា​តួ​ សៀវឡុង​នី​ កាល​ពី​ឆ្នាំ​ ២០១៤ Michelle បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​គួរសម​ ពេល​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​រឿង​ជាមួយ​ម៉ូដ​សក់​ចម្លែកៗ។

៤. ម៉ូដ​សក់​ Ada Liu ក្នុង​រឿង​ "The Four II”

ក្នុង​រឿង​ផលិត​ឆ្នាំ​ ២០១៣​នេះ​ Ada ដើរ​តួ​ជា​បិសាច​កញ្ជ្រោង​ តែ​ពាក្យ​ថា​បិសាច​នេះ​មិនបាន​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្លាច​ទេ​ មាន​តែ​ផ្ទុះ​សំណើច​ទៅ​វិញ​ ដោយសារ​ឃើញ​ម៉ូដ​សក់​រាង​ដូច​កាំរទេះរបស់​នាង។

៥. ម៉ូដ​សក់​ Susan Tse ក្នុង​រឿង​ "Beyond the Realm of Conscience”

កាល​ពី​ឆ្នាំ​ ២០០៩ តារាស្រី​ Susan Tseបាន​សម្ដែង​ជា​តួ​ ស្ដេច​ស្រី​ Dowager Guo ក្នុង​រឿង​ "Beyond the Realm of Conscience”។ ក្រៅ​ពី​ការសម្ដែង​ក្នុង​ភាពយន្ត​បែប​បុរាណ​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​តាមដាន​រឿង​នេះ​មិន​អាច​បំភ្លេច​អ្នក​ស្រី​បាន​ គឺ​ម៉ូដ​សក់​ដែល​មាន​រាង​ដូច​ដៃ​កំសៀវ​ទឹក។

​ទាំង​នេះ​សុទ្ធ​សឹង​ជា​ការ​រចនា​តុបតែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ច្នៃ​ម៉ូដ​ ឲ្យ​ស្រប​ទៅ​តាម​សម័យកាល​របស់​សាច់​រឿង​នីមួយៗ។ ថ្វីត្បិត​វា​រាង​ចម្លែក​បន្តិច​ ប៉ុន្តែ​ម៉ូដ​សក់​ទាំង​នោះ​ ក៏​ស្រស់​ស្អាត​មិន​ចាញ់​គ្នាដែរ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់