• 2018-02-19 01:35:15
  • ព័ត៌មាន

ថ្ងៃ​ចូល​បម្រើទ័ព​ចេញ​ជា​ផ្លូវការ​ហើយ Taeyang គិត​ម៉េចមុន​ឡើងជ្រញ់?

  • 2018-02-19 01:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ជ្រាប​ពី​ថ្ងៃ​ចូល​បម្រើ​កង​ទ័ព​របស់​ G-Dragon ពេល​នេះ​ថ្ងៃ​បរិច្ឆេទ​របស់​ Taeyang ក៏​ត្រូវ​បាន​ប្រកាស​ម្ដង គឺ​ចំ​ថ្ងៃ​ទី​ ១២ ខែ​មីនា​ ឆ្នាំ ២០១៨។

តារា​ប្រុស​ក្រុម​ BIGBANG ទាំង​ ២ នឹង​ត្រូវ​ចូល​បម្រើ​កង​ទ័ព​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក៏​ដូចជា​ត្រូវ​លា​អ្នក​គាំទ្រ​ទាំង​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ​សិន។ ប៉ុន្តែ​មុន​ឃ្លាត​ ពួកគេ​ក៏​បាន​រម្លឹក​អ្នក​គាំទ្រ​ទាំង​អស់​ថា​ពួកគេ​នឹង​នៅ​តែ​រក្សា​ក្ដី​ស្រឡាញ់​ និង​ចង​ចាំ​ជានិច្ច​នូវ​អនុស្សាវរីយ៍​ទាំង​អស់ ហើយ​មិន​យូរ​ប៉ុន្មាន​ខ្លួន​នឹង​មក​ជួប​អ្នក​គាំទ្រ​ជាថ្មី។

ចំណែក​តារា​ប្រុស​ដែល​ទើប​រៀបការ​ប្រពន្ធ​ហើយ​ថ្មី​ថ្មោង​ Taeyang ក៏​បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ដែរ​ តាម​រយៈ​កម្មវិធី​ "Double Life” របស់​ទូរទស្សន៍​ tvN។ លោក​និយាយ​ថា​ លោក​នឹង​ធ្វើ​ខ្លួន​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ចាស់​ទុំ​ជាង​មុន អំឡុង​ពេល​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន។

បន្ថែម​ពី​លើ​នេះ​ Taeyang បញ្ជាក់​ទៀត​ថា​ រាល់​អារម្មណ៍​ និង​អ្វី​ដែល​ប្រែ​ប្រួល​នោះ​ នឹង​មាន​ក្នុង​បទ​ចម្រៀង​ ក៏​ដូចជា​រាល់​ការ​សម្ដែង​របស់​លោក​នា​ពេល​ខាង​មុខ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់