• 2018-02-23 02:06:59
  • ព័ត៌មាន

រំភើប​! BIGBANG ចំណាយ​ពេល​ជុំគ្នា​មុន​ GD និង Taeyang ចូល​បម្រើ​ទ័ព

  • 2018-02-23 02:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង BIGBANG បាន​ចំណាយ​ពេល​ធ្វើ​ពិធី​ជប់លៀង​ជាមួយ​គ្នា មុន​ពេល​តារា​ចម្រៀង G-Dragon និង Taeyang ចូល​ទៅ​​បម្រើ​កង​ទ័ព។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ តារា​ចម្រៀងTaeyang បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​​ដែល​បង្ហាញ​ពី​ការ​ជួប​ជុំ​គ្នា​របស់​សមាជិក​ក្នុង​ក្រុម​របស់​លោក។ រូបភាព​មួយ​ក្នុង​ចំណោម​នោះ បង្ហាញ​ពី​រូប​នំ​ដោយ​មាន​អក្សរ "BIGBANG Forever” នៅ​ពី​លើ​នោះ។ ចំណែក​រូប​មួយ​ទៀត បង្ហាញ​ពី​រូបថត​​រួម​គ្នា​របស់​សមាជិក​ក្រុម​ទាំង​អស់។

A post shared by TAEYANG (@__youngbae__) on

ចំណែក​ឯ​មិត្ត​ភក្តិ​ម្នាក់​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា Philip Chun ក៏​បាន​ចែកចាយ​រូបភាព​ជុំ​គ្នា​របស់​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ ជាមួយ​នឹង​ពាក្យពេចន៍​ខាង​ក្រោម​រូបភាព​ថា៖ "សង្ឃឹម​ថា​សមាជិក​នីមួយ​ៗ​នឹង​មាន​សុខភាព​ល្អ​ក្នុង​ពេល​បំពេញ​កិច្ច​ជូន​ជាតិ​របស់​ពួក​គេ"។

តារា​ចម្រៀង G-Dragon នឹង​ត្រូវ​ចូល​ទៅ​បម្រើ​កង​ទ័ព​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​នេះ ខណៈ​តារា​ចម្រៀង Taeyang នឹង​ត្រូវ​បំពេញ​ភារកិច្ច​ជូន​ជាតិ​ដូច​គ្នា​នៅ​ថ្ងៃ​ទី ១២ ខែ​មិនា​ខាង​មុខ​នេះ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់