• 2018-02-26 05:29:37
  • ព័ត៌មាន

អ្នក​គាំទ្រ​រត់​ប្រសាច​តាម​ Taeyang តែ​ស្រឡាំងកាំងគ្រប់​គ្នា ពេល​លោក​ធ្វើ​រឿង​នេះដាក់

  • 2018-02-26 05:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ព័ត៌មាន​រៀបការ​ល្បី​ខ្ទរខ្ទារ​ពេញ​ទឹក​ពេញ​ដី​មក ពេល​នេះ​តារា​ចម្រៀង​ Taeyang បាន​បង្ហាញ​ខ្លួន​ជាថ្មី​ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ស្រឡាំងកាំង​គ្រប់​គ្នា ព្រោះ​ទង្វើ​ល្អ​មួយ។

កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៨ Taeyang តារា K-Pop ដែល​ទើបរៀបការថ្មីថ្មោងរូបនេះត្រូវគេ​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ​ Gimpo Airport។ សព្វ​ដង​ឲ្យ​តែ​ឃើញ​តារា​ប្រុស​រូប​នេះ​នៅ​ទីណា​ អ្នក​គាំទ្រ​តែង​រត់​ទៅ​តាម​ផ្ដិត​យក​រូបភាព​របស់​លោក​គ្រប់​គ្នា ហើយ​ក៏​ក្នុង​បំណង​អាច​ឃើញ​មុខ​ Taeyang ជិតដែរ។ មិន​ខុស​ពីមុន​ទេ លើក​នេះ​ ពេល Taeyang មក​ដល់​ព្រលានយន្ត​ហោះ​ អ្នក​គាំទ្រ​បាន​រត់​តាម​ប្រកិត​តាម​ថត​លោក​ ហើយ​អ្វី​ដែល​គ្រប់​គ្នា​កាន់​តែ​រំភើបនោះ​ គឺ​ Taeyang បាន​ឲ្យ​អំណោយពិសេស​​ដល់​អ្នក​គាំទ្រ​ទាំង​នោះ។

ពេល​នោះ​ Taeyang បាន​បើ​កទ្វារ​កញ្ចក់​ឡាន​ ហើយ​ហុច​អាហារ​ស្រន់​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​កូរ៉េ​គឺ​ គីមបាប់ ឲ្យ​អ្នក​គាំទ្រ​ម្នាក់មួយៗ។ បើ​តាម​អ្វី​ដែល​បាន​បញ្ជាក់​ក្នុង​វិប​សាយ​ Kstarlive បាន​ ឲ្យ​ដឹង​ថា​ គីមបាប់​នោះ​ ទិញ​ពី​ហាង​ល្បី​ឈ្មោះ​មួយ​កន្លែង​ក្នុង​កោះ​ជេជូ និង​ត្រូវ​បាន​ឲ្យ​អ្នក​កាន់​អ្នក​គាំទ្រ​របស់​លោក​ទាំង​អស់​ដែល​ខំ​រង់​ចាំ​ទាំង​មិន​ទាន់​មាន​អ្វី​ក្នុង​ពោះ។

នេះ​ជា​កាយវិការ​ដ៏​គួរ​ឲ្យ​គោរព​ស្រឡាញ់​ពី​តារា​ K-Pop ដ៏​ល្បី​ម្នាក់​ ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ទង្វើ​នេះ​មិន​មែន​ Taeyang ទើប​តែ​ប្រកាន់​នា​ពេល​ថ្មីៗ​នេះ​ទេ ពោល​គឺតាំង​ពី​ដើម​មក​ម្ល៉េះ។ ម្យ៉ាង​តាម​រយៈ​កាយវិការ​នេះ​ អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដឹង​កាន់​តែ​ច្បាស់​ថា​ ហេតុអ្វី​បាន​ជា​ Taeyang មាន​អ្នក​ស្រឡាញ់​គាំទ្រ​ខ្លាំង​បែបនេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់