• 2018-02-26 07:30:00
  • ព័ត៌មាន

សមត្ថភាព​ពិត​ៗ​​កូន​ប្រុស​ស្រី​អ្នក​សិល្បៈ​២​រូប​ទទួល​បាន​សញ្ញាប័ត្រ​ពី​​ប្រទេស​សិង្ហបុរី​

  • 2018-02-26 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​សាលា​ស្រណោះ​តន្ត្រី​បាន​រៀបចំ​កម្មវិធី​ចែក​សញ្ញា​ប័ត្រ​​ ដល់​សិស្ស​ស្រី​ប្រុស​របស់​ខ្លួន​ចំនួន​ ៣៧ ​នាក់​ ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​ស្រី​​​​អ្នក​នាង​​ ម៉េង កែវពេជ្ជតា និង​ យុគ​ ចិន្តា ផង​ដែរ​។

លោក សូ ស្រណោះ នាយ​ក​សាលា​​​ស្រណោះ​តន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ​អំឡុង​ទៅ​ប្រកួត​ផ្នែក​ចម្រៀង​​ ​ព្យាណូ និង វីយោឡុង ​នៅ​ប្រទេស​​សិង្ហបុរី​​​កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៧ កន្លង​ទៅ​កូន​សិស្ស​​​ចេញ​ពី​សាលា​លោក​​ បាន​ទទួល​ពាន​មាស ​ប្រាក់ និង​ សំរឹទ្ធ តែ​ប៉ុណ្ណោះ​​មិន​​ទាន់​បាន​ទទួល​ ប័ណ្ណ​​សរសើរ​ឬ សញ្ញា​ប័ត្រ​​ណា​មួយ​នៅ​ឡើយ​ទេ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ម្សិលមិញ​មិញ​នេះ​ លោក រៀប​ចំ​កម្មវិធី​​​ចែក​សញ្ញាប័ត្រ​ដល់​សិស្ស​​ទាំង​ ៣៧ រូប​ ដោយ​មាន​ការ​ប្រគល់​ជូន​​ពី​សំណាក់​អ្នក​រៀប​ចំ​កម្មវិធី​អន្តរជាតិ​មក​ពី​ប្រទេស​សិង្ហបុរី​។

កូន​ស្រី យុគ ចិន្តា និង​មិត្តភ័ក្តិ

នាយក​សាលា​​ស្រណោះ​តន្ត្រី​​រូប​នេះ​​បន្ថែម​ថា​ កូន​ប្រុស​ស្រី​អ្នក​នាង ម៉េង កែវពេជ្ជតា ​​ទទួល​បាន​សញ្ញាប័ត្រ​​​ផ្នែក​លេង​ព្យាណូ​ និង វីយោឡុង​។ ចំណែក​ឯ​កូន​ស្រី​អ្នកនាង យុគ ចិន្តា វិញ​បាន​ទទួល​​សញ្ញាប័ត្រ​ផ្នែក​ច្រៀង​​។

លោក​ថា​៖​" កាល​ទៅ​ប្រកួត​នៅ​សិង្ហបុរី​ហ្នឹង កូន​បង​ស្រី​ យុគ ចិន្ដា​ គាត់​ទទួល​បាន​​​ពាន​​មាស​​ផ្នែក​ចម្រៀង​ ហើយ​កូន​ស្រី​ បង​ ម៉េង កែវពេជ្ជតា វិញ​​ម្នាក់​ទទួល​បាន​ពាន​មាស​ម្នាក់​ និង​ទទួល​បាន​ពាន​ប្រាក់​​ម្នាក់​ ផ្នែក​​ ព្យាណូ និង វីយោឡុង​"។

កូន​ប្រុស​ស្រី ម៉េង កែវពេជ្ជតា និង មិត្តភ័ក្ដិ

គួរ​បញ្ជាក់​ថា​នៅ​ ខែ សីហា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ លោក សូ ស្រណោះ ​ត្រៀម​បញ្ជូន​កូន​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ និង​ចម្រៀង​ធំ​ៗ​មួយ​​ចំនួន​ទៀត​ដែល​រៀប​ចំឡើង​នៅ​ប្រទេស​ ប្រ៊ុយណេ​ ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ថា​មាន​កូន​សិស្ស​ផ្នែក​ចម្រៀង​ ព្យាណូ និង វីយោឡុង ទៅ​ចូល​រួម​ប៉ុន្មាន​នាក់​នោះ​៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់