• 2018-03-07 04:15:00
  • ជីវិតតារា

Park Shin Hye និង Choi Tae Joon មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា?

  • 2018-03-07 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ News Report បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង Park Shin Hye និង Choi Tae Joon មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ។

តាម​ប្រភព​ជិតស្និទ្ធ​​ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថា តារា​ទាំង​២​រូប​នេះ​​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ ដោយ​សារ​ពួក​គេ​ក៏​ធ្លាប់​រៀន​​ជាមួយ​គ្នា​នៅ​មហាវិទ្យាល័យ Joongang។ ហើយ​បើ​តាម​មិត្ត​ជិតស្និទ្ធ​របស់​ពួក​គេ​ក៏​បាន​និយាយ​ដែរ​ថា៖ “នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ពួក​គេ​រង​នូវ​ពាក្យ​ចចាម​អារ៉ាម​បែប​នេះ។ ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ ដើរ​លេង​ជាមួយ​គ្នា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ រួម​ទាំង​​បាន​ទៅ​លេងឧទ្យានកាល​ពី​ខែ​ឧសភា។ តារាប្រុស្រី​ទាំង​ ២បាន​បដិសេធ​ជុំវិញ​ព័ត៌មាន​នេះ​ដោយ​បាន​និយាយ​ថា ពួក​គេ​បាន​ជួប​គ្នា​ដោយ​សារ​តែ​ទៅ​លេង​ប្រទេស​ដូចគ្នា​ក្នុង​ពេល​តែ​មួយ ហើយ​បាន​ទៅ​ឧទ្យាននោះ​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​ដទៃ​ទៀត​ដែរ"។

ទោះ​ជា​យ៉ាង​ណា​ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​​​​ផលិតកម្ម S.A.L.T ក៏​បាន​បញ្ជាក់​​​ជា​ថ្មី​ម្ដង​ទៀតដែរថា ព័ត៌មាន​ស្នេហា​រវាង Choi Tae Joon និង Park Shin Hye គឺ​មិន​ពិត​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​តែ​ប៉ុណ្ណោះ៕ ​

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់