• 2018-05-09 06:54:47
  • ភាពយន្ត

ហ្វៃ​ សំអាង ឈឺចាប់​នឹងរឿងម្យ៉ាងទើប​វិល​មក​ដឹក​នាំ​រឿង​វិញ​

  • 2018-05-09 06:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រាក​មិន​ដឹក​នាំ​ការ​សម្ដែង​ប្រមាណ​ជិត​​១០ ឆ្នាំ​ពេល​​ពី​បញ្ចប់​រឿង​ «ពិស​ស្នេហ៍​» ខណៈ​​នេះ​លោក​ ហ្វៃ​សំអាង​ បាន​វិល​មក​បើក​ទំព័រ​ថ្មី​ក្នុង​ការ​ដឹង​រឿងព្រេងបុរាណ «កូន​ពស់​កេងកង»។ ការ​វិល​មក​ជាន់​លើ​វិថី​ចាស់​នេះ​ គឺ​ដោយ​សារ​ឈឺចាប់​នឹងពាក្យ​រិះ​គន់​ចំពោះ​​កុន​ខ្មែរ​របស់​មហាជន​។

ផលិតករ​ឆ្នើមរូប​នេះ​ បាន​បញ្ជាក់​ថា​ កន្លង​មក​លោក​តែងតែ​ឮពាក្យ​រិះ​គន់​ពី​មហាជន​ពីរឿងខ្មែរ ក្នុង​នាម​លោក​ជា​ផលិត​ករ​មួយ​ មានការ​ឈឺ​ចាប់​ណាស់​ ទើប​លោក​សម្រេច​ថា​មក​ដឹក​រឿង​សារ​ជា​ថ្មី​។ «យើង​ទៅ​ណា​មក​ណា​ ចេះ​តែ​ឮពាក្យ​គេ​ថា​កុន​ខ្មែរ អីចេះកុន​ខ្មែរ​អីចុះ យើង​នៅ​ក្នុង​​ពិភព​សិល្បៈ យើង​ជា​អ្នក​ដឹក​នាំ​រឿង​មួយ​ដែរ​ យើង​ក៏​មាន​ការ​ឈឺចាប់ ចុះ​ហេតុអ្វី​បាន​ជា​គេ​ចេះ​តែ​វាយតម្លៃ​កុន​ខ្មែរ​អីចឹង? រឿង​ថ្មី​នេះ​ខ្ញុំទុក​ឲ្យ​មហាជន​លោក​វាយតម្លៃ​ចុះ។» លោក ហ្វៃ​ សំអាង​ បន្ថែម។

លោក​ ហ្វៃ ​សំអាង​ មិន​បាន​លើក​ឡើង​ថា​ ភាពយន្ត​ដែល​លោក​បាន​ដឹក​នាំ​ និង​សហ​និពន្ធ​​ជា​មួយ​អ្នកស្រី ប៉ុល ​ពិសី​ ក្នុង​រឿង​ «កូន​ពស់​កេងកង​» ថា​ល្អ​ជាង​ភាព​យន្ត​របស់ផលិត​ករ​ផ្សេង​ៗ​នោះ​ទេ​ តែ​លោក​មាន​ភាព​ជឿជាក់​ថា ឲ្យ​តែ​មាន​ការ​​ការ​ខិតខំ​​ថា​​ ខ្មែរ​ច្បាស់​ជា​អាច​ធ្វើ​បាន​ និង​ផលិត​បាន​រឿង​ល្អ​។

​ ​​​​​​​​តាម​ការ​បញ្ជាក់​របស់​លោក​ ហ្វៃ សំអាង​ បញ្ជាក់​ថា​ រឿងនេះ​លោកចំណាយ​ពេល​ក្នុង​ការ​និង​ពន្ធ និងផលិត​២ឆ្នាំ​៕

ឈុតខ្លះៗក្នុងរឿង «កូន​ពស់​កេងកង»

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធិដោយ លោក ហ្វៃ សំអាង

មតិយោបល់