• 2018-05-09 02:44:00
  • ព័ត៌មាន

លាង ឧត្ដម ទុក្ខ​ធំ ឪពុក​ស្លាប់​នៅ​ព្រឹក​នេះ

  • 2018-05-09 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​តារា​សម្ដែង លាង ឧត្ដម បាន​ទទួល​មរណភាព​នា​ព្រឹក​មិញ​នេះ​នៅ​គេហដ្ឋាន ក្រោម​ការ​ទួញ​សោក​បោក​ខ្លួន​របស់​សាច់ញាតិ។

ឪពុក​រូប​នេះ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​ដោយ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរ ក្រុម​គ្រួសារ ក៏​បាន​នាំ​យក​មក​ផ្ទះ​វិញ។ ឧត្ដម បាន​បញ្ចេញ​សារ​ពិបាក​ចិត្ត​ជា​ច្រើន​តាំង​ពី អ្នក​មាន​គុណ​រូប​នេះ ចូល​ទៅ​ពេទ្យ​ដំបូង​រហូត​ដល់​យក​ត្រឡប់​មក​ផ្ទះ​វិញ។

នៅ​ព្រឹក​នេះ អ្នក​មាន​គុណ​របស់​លោក បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​រហូត​ហើយ!

អត្ថបទ៖ ទារិកា

មតិយោបល់