• 2018-05-12 03:50:00
  • ព័ត៌មាន

ទ្រាំ​លែង​បាន​ ករុណា ពេជ្រ ​ប្រកាស​រក​មុខ​បុរស​ម្នាក់​ពូកែ​​ហែកហួរ​តារា​ចម្រៀង​នៅ​ថោន​

  • 2018-05-12 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​ទ្រាំ​តទៅ​ទៀត​លែង​បាន​​​ ករុណា ពេជ្រ បាន​ប្រកាស​រក​មុខ​បុរស​ម្នាក់​​​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ របស់​ខ្លួន​ ពាក់​ព័ន្ធ​ករណី​ចោទ​ប្រកាន់​ថា​ រូប​លោក​ និង​តារា​ចម្រៀង​​ប្រុស​ស្រី​មួយ​ចំនួន​​នៅ​ផលិតកម្ម​ថោន​ ជំពាក់​លុយ​គេ និង​ប្រើ​ពាក្យ​អសុរោះ​មិន​សម​រម្យ​។

ករុណា ពេជ្រ​ ឲ្យ​ដឹង​ជា​សាធារណៈ​តាម​រយៈ​ហ្វេស​ប៊ុក​ថា បុរស​ម្នាក់​ហ្នឹង​តែង​តែ​ឆាត​មក​​រូប​លោក និង​តារា​ចម្រៀង​ថោន​​មួយ​ចំនួន​សុំ​ទាមទារ​ប្រាក់​ជំពាក់​ មើល​ទៅ​ដូច​មនុស្ស​បែក​ថ្នាំ ​និយាយ​ចេញ​មក​ដូច​លក្ខណៈ​ភ្លាវ​​ខុស​ពី​មនុស្ស​ធម្មតា។

អ្វី​ដែល​លោក​ ប្លែក​ក្នុង​ចិត្ត​នោះ​បើ​សិន​ជា​បុរស​ម្នាក់​ហ្នឹង​ដឹង​ថា ខ្លួន​ និង​តារា​ចម្រៀង​ថោន​មួយ​ចំនួន​ចំពាក់​លុយ​ ហេតុ​អ្វី​ហៅ​មក​ជួប​នៅ​​ផលិតកម្ម​ថោន​មិន​មក។ បន្ថែម​ពី​នេះ​លោក ក៏​សូម​អំពាវនាវ​ដល់​ពុក​ម៉ែ​បង​ប្អូន​ បើ​បាន​ស្គាល់​បុរស​ម្នាក់​ដូច​បាន​រៀប​រាប់​ខាង​លើ​មេត្តា​ផ្ដល់​ដំណឹង​ដល់​រូប​លោក​ផង ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

ករុណា ពេជ្រ ថា៖"ពុក​ម៉ែ​បង​ប្អូន​ស្គាល់​មនុស្ស​ម្នាក់​នេះ​អត់? គាត់​តែង​តែ​ឆាត​មក​ថា​ខ្ញុំ​ជំពាក់​លុយ​គាត់ ហើយ​និយាយ​ចេញ​មក​ដូច​មនុស្ស​បែក​ថ្នាំ​ និយាយ​ និង​Comment ហួស​ពី​ការ​ពិត និង​ភ្លាវ​ខុស​ពី​ធម្មតា បើ​បាន​ស្គាល់​ជួយ​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​នឹង​ធ្វើការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​បើ​តាម​ដឹង​គាត់​ម្នាក់​នេះ​ តែង​តែ​ឆាត​ចូល​ស្ទើរ​គ្រប់​តារា​ចម្រៀង​​នៅ​ផលិតកម្ម​ថោន និយាយ​ពាក្យ​ឆ្កួត​ៗ​ ច្រើន​ណាស់​បើ​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង​ សូម​អរគុណ"។​

ជុំវិញ​ករណី​ខាង​លើ​នេះ ករុណា ពេជ្រ មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ព្រោះ​ខណៈ​ពេល​នេះ​លោក កំពុង​តែ​ជាប់​វល់​បំពេញ​ការ​ងារ​នៅ​ខេត្ត​កំពង់​ស្ពឺ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់