• 2018-05-13 03:43:31
  • ជីវិតតារា

តាំងពីកើតមក តារាកូរ៉េក្មេងៗទាំងនេះសុទ្ធតែមិនទាន់ស្គាល់ជាតិស្នេហានឹងគេ

  • 2018-05-13 03:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​តារា​មួយ​ចំនួន​កំពុង​ទាក់ទង​ស្នេហា​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ និង​បង្ហាញ​ក្ដី​ស្រឡាញ់​ល្បី​ពេញ​អ៊ីនធឺណិត ប៉ុន្តែ​បើ​ងាក​មើល​តារា​ទាំង​នេះ​វិញ​ សុទ្ធ​សឹង​ជា​អ្នក​ដែល​មិនទាន់​ស្គាល់​ជាតិ​ស្នេហា​នឹង​គេ។

ប្រិយមិត្ត​ប្រាកដ​ជា​ចង់​ដឹង​ថា​ តើ​តារា​ណា​ខ្លះ​នៅ​ទំនេរ​មិន​ធ្លាប់​ប្រឡូក​ក្នុង​រឿង​ស្នេហា​នឹង​គេ​នោះ៖

១. តារាចម្រៀង Hwang Minhyun (សមាជិកក្រុម Wanna One)

បុរស​ម្នាក់​ដែល​មាន​មុខ​គួរ​ឲ្យ​ស្រឡាញ់​នេះ​ មិនធ្លាប់​មាន​ស្នេហា​ទេ។ ទោះ​បី​កាល​ពី​លោក​នៅ​រៀន​ថ្នាក់​មធ្យមសិក្សា​ Minhwan ធ្លាប់​ជួប​នារី​ម្នាក់​តាម​ប្រព័ន្ធ​អនឡាញ​​​ ប៉ុន្តែ​លោក​មិន​បានទាក់ទង​នាង​ទេ។

២. តារាចម្រៀង​​ Rosé (សមាជិក​ក្រុម BLACKPINK)

ទោះ​បី​មាន​សម្រស់​ស្រស់​ស្អាត​ក៏​ពិត​មែន ប៉ុន្តែ​នាង​មិន​ដែល​ទាក់ទង​ស្នេហា​ជាមួយ​អ្នកណា​ម្នាក់​ឡើយ។

៣. តារាចម្រៀង B.I (អតីតសមាជិក​ក្រុម iKON)

B.I ធ្លាប់​បាន​ទម្លាយ​ថា​ លោក​មិនធ្លាប់​ទាក់ទង​អ្នកណា​ទេ​ពីមុន។ មួយ​វិញ​ទៀត​ លោក​កាន់តែ​មិនអាច​មាន​ស្នេហា​ជាមួយ​នារី​ ក៏​ព្រោះ​នេះជាបម្រាម​របស់​ផលិតកម្ម​ YG។

៤. តារាចម្រៀង Chanmi (សមាជិក​ក្រុម AOA)

តារា​ចម្រៀង​ក្មេង​ជាងគេក្នុង​ក្រុមរូបនេះ​ក៏​មិនដែល​មាន​បទពិសោធន៍​ក្នុង​រឿង​ស្នេហា​ពីមុន​ដែរ​។ ​នាង​តែង​​ត្រូវ​គេ​សួរ​ពី​បញ្ហា​ស្នេហា តែនាង​និយាយ​ខុស​ពី​ប្រធានបទជានិច្ច។ មានម្ដង​ Chanmi បាន​ប្រាប់​ថា​ "ខ្ញុំ​មិន​ទាំង​មាន​ទូរសព្ទ​ផ្ទាល់ខ្លួន​ផង​ សូម្បី​ក្រោយ​ចូល​សិល្បៈ​ដំបូង​ក៏ដោយ ដូចនេះ​ហើយ​ខ្ញុំ​មិន​ដែល​មាន​ឱកាស​ជួប​និយាយ​លេង​ជាមួយ​អ្នកណា​ឡើយ”។

៥. តារាសម្ដែង Kim So Hyun

តារាស្រី​រូប​នេះ​ មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្ដែង​រឿង​បែប​មនោសញ្ចេតនា​ស្នេហា ប៉ុន្តែ​ So Hyun មិន​មាន​បទពិសោធន៍​ទាក់ទង​រឿង​នេះ​ទេ ក្នុង​ជីវិត​ពិត។

៦. តារាចម្រៀង Zelo (សមាជិកក្រុម B.A.P)

ចំណែក​តារា​ប្រុស​ក្មេង​ជាង​គេ​របស់​ក្រុម B.A.P វិញ​ ក៏​ជា​កំលោះ​មាន​បេះដូង​ទទេ​ស្អាត​តាំង​ពី​កើត​មក​ដែរ។ ប៉ុន្តែ​ទោះ​បី​មិន​ទាន់​មាន​អ្នក​ជាទី​ស្រឡាញ់​ក៏​ដោយ​ Zelo ធ្លាប់​និយាយ​ថា​ លោក​គឺ​ជា​​ប្រភេទ​បុរស​ដែល​អាច​និពន្ធ​បទ​ចម្រៀង​សុំ​ស្នេហ៍​ពី​នារី​ម្នាក់​បាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់