• 2018-05-13 04:29:01
  • ភាពយន្ត

Chanyeol នឹងសម្ដែង​តួស្និទ្ធបំផុតជាមួយ Park Shin Hye ក្នុងរឿងថ្មី

  • 2018-05-13 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​មួយ​ បាន​លេច​ឮ​ពេញ​ពិភព​សិល្បៈ​កូរ៉េ​ ទាក់ទង​នឹង​ភាពយន្ត​ផលិត​ថ្មី​របស់​ទូរទស្សន៍ tvN ដែល​មាន​ការ​ចូលរួម​សម្ដែង​សុទ្ធ​សឹង​តារា​ល្បីៗ​ប្រចាំ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​ឧសភា​ ឆ្នាំ​ ២០១៨ ប្រភព​មួយ​ចេញ​ពី​ទូរទស្សន៍​ tvN បាន​ឲ្យ​ដឹង​​ថា​ Chanyeol សមាជិក​ក្រុម EXO ក៏​មាន​វត្តមាន​ក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា "Memories of the Alhambra” ជាមួយ​តារាសម្ដែង​ Park Shin Hye និង​ Hyun Bin ដែរ។ មួយ​វិញទៀត អាច​និយាយ​បាន​ថា​ នេះ​ជារឿង​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ Chanyeol បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​រឿង​ "Missing 9” កាល​ពី​ឆ្នាំ​មុន។

តារាសម្ដែង Hyun Bin

ក្នុង​រឿង​ “Memories of the Alhambra” នេះ​ តារាសម្ដែង​ Hyun Bin នឹង​ត្រូវ​ដើរតួជា Yoo Jin Woo ប្រធាន​ក្រុមហ៊ុន​កាន់កាប់​ជំនួញ​ធំ​មួយ​ ដែល​បាន​ទៅ​លេង​ប្រទេស​អេស្ប៉ាញ​ និង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួលតម្លៃ​ថោក​មួយ​កន្លែង​ ជា​កម្មសិទ្ធិ​របស់​អ្នក​លេង​ហ្គីតាម្នាក់​ឈ្មោះ​ Jung Hee Joo (សម្ដែង​ដោយ​ Park Shin Hye)។

តារាសម្ដែង Park Shun Hye

ចំណែក​ Chanyeol ដើរតួ​ជា Jung Sae Joo ប្អូន​របស់​តួ​ស្រី និងជា​បុរស​ដែល​ស្ទាត់​ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា។ Sae Joo តែង​ឃុំ​ខ្លួន​ឯង​ មិន​ចង់​និយាយ​រក​អ្នកណា​ទាំងអស់​ ក្រោយ​ជួប​ប្រទះ​រឿង​ភ័យ​ខ្លាច​កាល​ពី​តូច ប៉ុន្តែ​អ្នក​ដែល​គេ​និយាយ​ជាមួយ​មាន​តែ​ម្នាក់​ទេ នោះ​គឺ បងស្រី Jung Hee Joo។

Chanyeol (សមាជិកក្រុម EXO)

គួរ​បញ្ជាក់​ផងដែរ​ថា​ ភាពយន្ត​ថ្មី​របស់​ទូរទស្សន៍​ tvN នេះ​គ្រោង​ចាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់