• 2018-05-16 04:57:58
  • ស្ទីលតារា

តារា​កូរ៉េ​ទាំង​នេះ​មានសម្រស់ប្លែកយ៉ាងណាពេលទុក​សក់​វែង​ និងកាត់​សក់​ខ្លី?

  • 2018-05-16 04:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដ​​ណាស់​ ការ​ប្ដូរ​ម៉ូត​សក់​ពិត​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ផ្លាស់​ប្ដូរ​សម្រស់​បាន។ ឧទាហរណ៍​ ដូច​តារា​ប្រុស​កូរ៉េ​ខាង​ក្រោម​នេះ​ សុទ្ធ​តែ​មាន​ភាព​ខុសប្លែក​ខ្លាំង​ ពេល​ទុក​សក់​ឲ្យ​វែង។

ភាព​ស្រស់​សង្ហា​របស់​ពួកគេ​ទាំង​នោះ​ សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​មាន​នារី​លង់​ស្នេហ៍​គ្រប់​គ្នា​នៅ​ពេល​កាត់​សក់​ខ្លី​ធម្មតា ប៉ុន្តែ​កាន់​តែ​ធ្វើឲ្យ​ម្នាក់ៗ​ប្លែក​ភ្នែក​ ដោយសារ​មន្ត​ស្នេហ៍​ អំឡុង​ពេល​ពួកគេ​ទុក​សក់​វែង​ មិន​ខ្ចី​កាត់។

១. តារាសម្ដែង​ Won Bin

តារា​ប្រុស​រូប​នេះ​ គឺ​ជា​តារា​ដែល​មាន​សម្រស់​ស្រស់​សង្ហា​ជាង​គេ​ក្នុង​ប្រទេស​កូរ៉េ។ ប៉ុន្តែ​សម្រស់​របស់​លោក​កាន់​តែ​ប្រែប្រួល ពេល​សក់​កាន់​តែ​វែង។ ថ្វីត្បិត​មុខមាត់​នៅតែ​សង្ហា តែ​ពេល​ទុក​សក់​វែង និង​វែកសក់​ សៀត​ត្រចៀក បែរជាមាន​អ្នកខ្លះលាន់មាត់ថា មុខលោក​ដូច​ស្រីទៅវិញ។

២. តារាសម្ដែង​ Kang Dong Won

បន្ទាប់​ពី Won Bin ប្រុស​ស្អាត​ Dong Won ក៏​ទាក់​ចិត្ត​ស្រី​ៗ​មិន​ស្ទើរ​ដែរ​ ទាំង​មុខមាត់​ និង​សមត្ថភាព​សម្ដែង។ បច្ចុប្បន្ន​ លោក​កាត់​សក់​ខ្លី​ធម្មតា​ទេ ប៉ុន្តែ​កាលពីមុន​ ក៏​ធ្លាប់​ទុក​សក់​វែង​ដែរ​ ហើយ​នារីៗ​ជា​ច្រើន​សុទ្ធ​តែ​និយាយ​ថា​ មុខមាត់​លោក​ប្លែក​ខ្លាំង​ណាស់​ពេល​នោះ។

៣. តារាសម្ដែង​ Hyun Bin

លោក​ជា​ប្រភេទ​បុរស​ដែល​នារី​ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េ​ប្រាថ្នា​ជា​គូ​ ដោយសារ​អត្តចរិត​បូក​រួម​នឹង​ភាព​ស្រស់សង្ហា។ សក់​ខ្លី​ បាន​ធ្វើ​ឲ្យ​ Hyun Bin ក្លាយ​ជា​សុភាព​បុរស​មាន​សម្រស់​សង្ហា​ឥត​ខ្ចោះ​ក្នុង​ភ្នែក​ស្រីៗ។

លុះ​ដល់​ពេល​តារា​ប្រុស​រូបនេះ​ទុក​ឲ្យ​នៅ​វែង​ គ្រប់​គ្នា​កាន់​តែ​ពេញ​ចិត្ត​ និង​ខ្លះ​នាំគ្នា​លាន់​មាត់​ថា​ វា​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​បុរស​សម្បូរផ្អែមល្ហែម​ម្នាក់​ទៀត​ផង។

៤. តារាសម្ដែង​ Kim Bum

ពេល​កាត់​សក់​ខ្លី​ធម្មតា​ Kim Bum សង្ហា​មួយ​បែប​ ប៉ុន្តែ​ពេល​ទុក​សក់​វែង​លោក​ក៏​មិន​ប្លែក​អ្វី​ពេល​ដែរ ប៉ុន្តែ​គ្រាន់​តែ​រំលេច​នូវ​ភាព​ចាស់ទុំ​ជាង​មុន។

៥. តារាសម្ដែង​ Jang Geun Suk

ចំណែក​ Geun Suk វិញ​សង្ហា​បំផុត​ពេល​ទុក​សក់​វែង។ ក្រៅ​ពី​នេះ​​លោក​ក៏​តែង​អ៊ុត​សក់​ឲ្យ​រួច​បន្ដិច​បន្តួច​ដែរ ដើម្បី​លើក​សម្រស់​ថែម​មួយ​កម្រិត។ តាមរយៈ​ស្ទីល​សក់​វែង​នេះ​ដែរ Geun Suk ក៏​កាន់​តែ​មាន​មន្ត​ស្នេហ៍​ជាង​ពេល​លោក​កាត់​សក់​ខ្លី។

៦. តារាចម្រៀង Taecyeon (ក្រុម​ 2PM)

ជារឿយៗ​ គេ​តែង​សង្កេត​ឃើញ​ថា​ Taecyeon តែង​ទុក​សក់​ខ្លីៗ ហើយ​វា​ពិតជា​ស័ក្ដិសម​ឥតខ្ចោះ​សម្រាប់​ទម្រង់​មុខ​លោក។ ប៉ុន្តែ​មាន​ម្ដង​ តារា​ប្រុស​រូបនេះ​ទុក​សក់​វែង​ ទោះ​បី​ជា​ប្លែក​ ប៉ុន្តែ​សក់​វែង​នេះ​មិន​សូវ​ជា​ស៊ី​នឹង​មុខ​លោក​ទេ។

៧. តារាសម្ដែង Park Bo Gum

បុរស​ម្នាក់​ដែល​តែង​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​អ្នក​គាំទ្រ​ជាច្រើន​នេះ​ ជា​តារា​ដែល​ចេះ​ឱន​លំទោន​ និង​ស្រស់​សង្ហា​គួរ​ជា​ទី​ប្រាថ្នា​របស់​នារី​ៗ។ បច្ចុប្បន្ន​នេះ​ Bo Geum ទុក​សក់​វែង​ ខុស​ប្លែក​ពី​មុន​ ជាហេតុ​ធ្វើ​ឲ្យ​មន្តស្នេហ៍​លោក​លេច​ធ្លោ​ម្យ៉ាងដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់