- 2018-05-18 02:44:03
- ចម្រៀង
លេងឲ្យប្លែក បទឆ្លងឆ្លើយដំបូង អេនឌី លេងចាប់ដៃគូជាមួយ ស្រីស្អាតតែម្ដង
- 2018-05-18 02:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងឲ្យប្លែក បទឆ្លងឆ្លើយដំបូង អេនឌី លេងចាប់ដៃគូជាមួយ ស្រីស្អាតតែម្ដង
ចន្លោះមិនឃើញ
តាំងពីផ្ដើមអាជីពចម្រៀង អេនឌី ទើបបានចេញបទឆ្លងឆ្លើយដំបូងរបស់ខ្លួនត្រឹមយប់មិញ។ បទនេះមានចំណងជើងថា "សុំទោសបេះដូងឲ្យឯងឃ្លាតគ្នា" ដោយចាប់ដៃគូជាមួយតារាចម្រៀងស្រីស្អាតជើងថ្មីមួយរូបមានឈ្មោះថា "ឈិញ ឈិញ"។ យ៉ាងណាក៏ដោយតារាស្រីវ័យក្មេងរូបនេះ គឺជាតារាស្រីជួរមុខរបស់ផលិតកម្ម P Production ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀងរួចមកហើយ។
បទទាំងនោះមានដូចជា "បែកពីបងអូនត្រូវរៀនរស់ខ្លួនឯង" និងបទ "បែកគ្នាពេលណា ប្រាប់សង្សារចាស់ផង" ជាបទថ្មី និងមិនទាន់ចេញជាវីដេអូចម្រៀងផ្លូវការនៅឡើយ។
និយាយពីបទ "សុំទោសបេះដូងឲ្យឯងឃ្លាតគ្នា" វិញ ទើបតែចេញជា វីដេអូ Audio ផ្លូវយប់មិញនេះប៉ុណ្ណោះ។ ដោយឡែកវីដេអូចម្រៀងពេញលេញវិញ មិនទាន់មានការបង្ហើបឲ្យដឹងដូចគ្នា។
តោះ...ស្ដាប់បទថ្មីស្ដីពីការឈឺចាប់គ្រាំគ្រាបេះដូងនេះទាំងអស់គ្នា!