• 2018-05-23 02:51:09
  • ព័ត៌មាន

ស្ងាត់ៗ អ៊ឹម ជីវ៉ា ​​គ្រោង​បើក​ផ្ទះ​សំណាក់​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​

  • 2018-05-23 02:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម ជីវ៉ា​​ ​​​​បង្ហើប​ថា​មាន​គម្រោង​ចង់​ពង្រីក​​របរ​រក​ស៊ី​ ដោយ​បើក​ផ្ទះ​សំណាក់​មួយ​ទៀត​ បន្ទាប់​ពី​ការងារ​សិល្បៈ​និង​របរជំនួញ​កន្លង​មក​ចេះ​តែ​ហុច​ផ្លែ​ផ្កា​ឲ្យ​លោក​ជា​ហូរ​ហែរ។

តារា​សម្ដែង​រូប​នេះ​​ប្រាប់​ថា តាម​ពិត​គម្រោង​នេះ​​ត្រូវ​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​២០១៨​​ តែ​ត្រូវ​ពន្យារ​ពេល​​បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ហាង​ឆេង​ដី​នៅ​​ខេត្ត​ព្រះ​សី​ហ​នុ​ឡើង​ថ្លៃ​កប់​ពពក​ពេក​។ ម្ល៉ោះ​ហើយ​លោក​ងាក​មក​ចាប់​អារម្មណ៍​​ខេត្ត​កោះ​កុង​វិញ ព្រោះ​ខេត្ត​នេះ​ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ពី​ខេត្ត​ព្រះសីហនុ​ដែរ។ ​យ៉ាង​ណា​មិញ ចំ​ពោះ​ខេត្ត​ព្រះ​សី​ហ​នុ លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​រកស៊ី​លើ​ទឹក​ដី​សំបូរ​គ្រឿង​សមុទ្រ​នេះ​ដ​ដែរ​ គ្រាន់​ចាំ​មើល​សភាពការណ៍​ដី​ធ្លី​ល្អ​ជាង​នេះ​សិន។​

ប្រធាន​សិល្បៈ​ក្លឹប អ៊ឺម​ជី​វ៉ា​ ថ្លែង ៖"ឥលូវ​ភ្ញៀវ​ទេសចរ​ចូល​មក​ស្រុក​ខ្មែរ​យើង​ច្រើន​ គម្រោង​បើក​អាជីវកម្ម​មាន​តែ​បើក​ផ្ទះ​សំណាក់ ព្រោះ​របរ​នេះ​មាន​ភាព​ងាយ​ស្រួល​មើល​ការ​ខុស​ត្រូវ"។

យ៉ាង​ណា​មិញ លោក​​មិន​​បញ្ជាក់​ពី​គម្រោង​​ចង់​បើក​ផ្ទះ​សំណាក់​នៅ​ខេត្ត​កោះ​កុង​ចាប់​ផ្ដើម​ពេលណា​ និង​ត្រៀម​ចំណាយ​ទុន​អស់​ប៉ុន្មាន​នោះ​ឡើយ។

កន្លង​មក​ ​លោក អ៊ឹម ​ជី​វ៉ា​ ​ក៏​បាន​បើក​ផ្ទះ​សំណាក់​មួយ​កន្លែង​​នៅ​ខេត្ត​សៀម​រាប​​ផង​ដែរ។ មួយ​រយៈ​នេះ​គេ​សង្កេត​ឃើញ​លោក​តែង​ចំណាយ​ប្រាក់​ទៅ​ដើរលេង​នៅ​ក្រៅ​ប្រទេស​ជា​ញឹក​ញាប់​ រហូត​អ្នក​គាំទ្រ​សង្ស័យ​ថា​លោក​ប្រហែល​ចង់​នាំ​ចូល​ផលិត​ផល​ពី​ក្រៅ​ប្រទេស​មក​​លក់​បន្ត។ ​លោក​ អ៊ឹម ជី​វ៉ា​ប្រាប់​ថា ដំណើរ​កម្សាន្ត​ទៅ​បរទេស​គឺ​គ្រាន់​ទៅ​លំហែ​ចិត្ត​ឲ្យ​សប្បាយ​រីក​រាយ​តែ​ប៉ុណ្ណោះ៕​​

​​

​ ​​

​​

អត្ថបទ៖ លឹម សុនា

មតិយោបល់