• 2018-05-24 07:51:06
  • ព័ត៌មាន

មើល​ទ្រព្យ​​ ករុណា​ ពេជ្រ ប្រកាស​លក់​ច្រើន​ដល់​ម្ល៉ឹង

  • 2018-05-24 07:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយ​តារា​ចម្រៀង​ករុណា​ពេជ្រ បាន​ប្រកាស​លក់​តែ​ផ្ទះ​វីឡា​១កន្លែង​ប៉ុណ្ណោះ​ដើម្បី​យក​​ប្រាក់​​​មក​​ព្យាបាល​ឪពុក​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​នៅ​​​ថ្ងៃ​នេះ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ ថោន ​រូប​នេះ​​បាន​​ប្រកាស​លក់​​ទ្រព្យ​របស់​ខ្លួន​ដែល​មាន​រហូត​ដល់​ទៅ​៦ទីតាំង​ផ្សេង​គ្នា បើ​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​​រាប់​សិប​លាន​ដុល្លារ។

អចលនទ្រព្យ​ទាំង​៦ទីតាំង​​ដែល​លោក ករុណា ពេជ្រ​បាន​ប្រកាស​លក់​នោះ​មាន៖​ ១.វីឡាទោ ក្នុង​បុរីពិភពថ្មី សំរោងអណ្តែត 2 ទំហំដី 18,40m - 33,40 m ២.ផ្ទះល្វែង Shop House បុរី ថៃឈុនគ្រី ទំហំ 5mគុណ15m ៣.ដីប្លង់វីឡា 20mគុណ30m ជាប់នឹងរបងបុរីពិភពថ្មី បឹងឈូក ចុះពីផ្លូវ 2011 ៤.ផ្ទះវីឡា ភ្លោះខ្នាតធំ ទំហំដី 9,8m គុណ 21 ក្នុង បុរីពិភពថ្មី សំរោងអណ្តែត 1 ៥.ផ្ទះវីឡាកូនកាត់ ក្នុង បុរី ប៉េងហួត វ៉េងស្រេង ទំហំផ្ទះ 4,9 m គុណ 12 m សល់មុខ 4 m  ៦.ដី ធ្វើរោងចក្រ ឬសិប្បកម្ម ចាក់ដីហើយស្អាត នៅតំបន់ ទីប្រជុំជន បាក់ដឹង ទីរួមស្រុក ឧត្តុង្គ ទំហំ 2,3 ហិចតា បញ្ជាក់​បន្ថែម​ជា​មួយ Sabay តារា​ចម្រៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ប្រកាស​លក់​ទ្រព្យ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ក៏​ព្រោះ​តែវីឡា​ដែល​លោក​បាន​​ប្រកាស​លក់​កន្លង​មក វា​មាន​តម្លៃ​ខ្ពស់​ពេក អាច​មិន​មាន​អ្នក​ចាប់​អារម្មណ៍ ទើប​ប្រកាស​ទ្រព្យ​ទាំង​អស់​ទៅ។ វីឡា​​នោះ​លោក បាន​ដាក់​លក់​ក្នុង​តម្លៃ​៩៣ម៉ឺន​ដុល្លារ អា​ចរចា​បាន ក្នុង​នោះ​​ធានា​កាត់​ប្លង់​រឹង​ជូន។ លោក​ថា ប្រសិន​បើ​លក់​ដាច់​នូវ​ទ្រព្យ​ណា១ នោះ​គឺ​​ខ្លួន​ឈប់​លក់​បន្ត​ទៀត​ហើយ គឺ​​ចង់​លក់​ដាច់​តែ​១ បាន​​គ្រប់​គ្រាន់ ក្នុង​ការ​ព្យាបាល​​ឪពុក​របស់​ខ្លួន​ហើយ។

ស្ថានភាព​​សុខភាព​ឪពុក​លោក គិត​មក​ដល់​បច្ចុប្បន្ន​ បាន​ព្យាបាល​អស់​ប្រាក់​ជាង​៧ម៉ឺន​ដុល្លារ​ហើយ។ លោក​ទើប​តែ​ដឹក​អ្នក​មាន​គុណ​​របស់​លោក​ពី​ប្រទេស​វៀតណាម ប្រហែល​១អាទិត្យ​មក​នេះ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ឯក​ជន របស់​ពេទ្យ​ជប៉ុន១ ក្នុង​ប្រទេស​កម្ពុជា៕ ​

អត្ថបទៈ ស៊ុនហួត

មតិយោបល់