- 2018-05-25 05:05:26
- ព័ត៌មាន
ល្បីថា ស្វែង សុជាតា ត្រៀមថតរឿងថ្មីជាមួយ Rain និង Lee Minho ?
- 2018-05-25 05:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា ស្វែង សុជាតា ត្រៀមថតរឿងថ្មីជាមួយ Rain និង Lee Minho ?
ចន្លោះមិនឃើញ
ថ្មីៗនេះមានពាក្យចចាមអារ៉ាមមួយចំនួនបានល្បីតៗគ្នាថា តារាសម្ដែងជើងចាស់អ្នកនាង ស្វែង សុជាតា ត្រៀមថតរឿងជាមួយកំពូលតារា Rain និង Lee Minho ដោយផលិតករកំពុងតែពិចារណា ថាមិនដឹងឲ្យនាង សម្ដែងជាមួយម្នាក់ណាទើបសមទៅតាមសាច់រឿងក្នុងចំណោមពួកគេទាំងពីរ។
ជុំវិញរឿងរ៉ាវពាក្យចចាមអារ៉ាមខាងលើ ស្វែង សុជាតា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា ប្រសិនបើខ្លួនមានឱកាសថតរឿងជាមួយតួល្បីប្រចាំនៅប្រទេសកូរ៉េដូចជា Rain ឬ Lee Minho មែននោះ មិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ។ ប៉ុន្តែព័ត៌មានកន្លងមកគ្រាន់តែជាពាក្យល្បីតៗគ្នាតែប៉ុណ្ណោះថា ផលិតករចង់បានខ្លួនយកទៅសម្ដែងរឿង តែមិនដែលឃើញមានអ្នកណាទាក់ទង ឬ មកជួបនាង ផ្ទាល់ឡើយ។
“ចំពោះការថតក្រៅប្រទេសហ្នឹងបើខាងថៃគេទាក់ទងមកមែនអូន ហើយបងក៏ត្រៀមចេញទៅថតនៅថៃដែរ។ តែបើខាងកូរ៉េលឺតែល្បី ថាចង់បានបងយកទៅថត តែមិនដែលទាក់ទងមកបងផ្ទាល់ផង អ៊ីចឹងបងគិតថាដំណឹងមិនពិតទេ"។ នេះបើតាម ស្វែង សុជាតា រៀបរាប់៕