• 2018-05-29 05:14:00
  • ជីវិតតារា

​បង្ហាញ​ប្រភព​ដំបូង ធ្វើឲ្យ​តារា​ទាំង​នេះ​មានឈ្មោះ​ល្បី​ដូច​សព្វ​ថ្ងៃ​

  • 2018-05-29 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​តារា​ចំនួន​១២​ដួង​ ដែល​ធ្លាប់​ប្រកួត​ប្រជែង​កម្មវិធី​ផ្សេងៗ​រហូត​ក្លាយជា​ម្ចាស់​ជ័យ​លាភី​ ធ្វើ​ឲ្យ​ពួក​គេ​អាច​ឈាន​ជើង​ចូល​ក្នុង​វិថី​សិល្បៈ។ តារា​ទាំង​នេះ​ត្រូវ​ឆ្លង​កាត់​វិញ្ញា​សា​ជម្រុះ​ជា​ច្រើន​វគ្គ​ ទម្រាំ​​ជាប់ពី​ការប្រកួត​ ហើយ​ពួក​គេ​បាន​ប្រឡូក​ក្នុង​ពិភពសិល្បៈជា​ តារា​សម្តែង ខ្លះ​ជា​ ពិធី​ករ តារាចម្រៀង​ ក្នុង​ដួង​ចិត្ត​យុវវ័យ​។​​​​​​​

តោះ! មាន Idol របស់​ប្រិយមិត្តណាខ្លះ​ ៖

១. ពិធីការីនី​ និង​សម្តែង ​កញ្ញា ហ៊ីន ចាន់នីរ័ត្ន Freshie girl ជ័យ​លា​ភី​លេខ​១​​ ​

២. តារា​សម្ដែង លោក អ៊ុន សិទ្ធា ជ័យ​លាភី​លេខ​១ កម្មវិធី​ស្រី​ស្រស់​ប្រុស​ស្អាត​របស់​ស្ថានីយ​ទូរទស្សន៍ CTN

៣. ពិធីការីនី កញ្ញា ហេង ​កែវ​នី​តា បវរកញ្ញា​ឯក​សាប៊ូ​លុច្ស

៤. តារា​សម្ដែង​ អ្នក​នាង សារាយ ​សក្ខណា កញ្ញា​ឯក​ប៉ា​ឡា​ហ្សូ ឆ្នាំ​២០០៦

៥. តារា​សម្តែង​ កញ្ញា ម៉ាក់ សែន​សូនីតា ហៅ​តូតា កញ្ញាឯក​សំបក​កង់​ប្រ៊ីស​ស្តុន

៦. តារា​សម្ដែង កញ្ញា មាន សូ​នី​តា Freshie girl ជ័យ​លា​ភី​លេខ​៤​​

៧. ពិធីការរីនី​ និង​តារា​សម្ដែង កញ្ញា ថន លក្ខិណា ជ័យ​លាភី​លេខ១ តារា​បង្ហាញ​ម៉ូដ​ផ្សារ​ទំនើបBS

៨. តារា​ចម្រៀង​លោក នី រតនា ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី១​

៩. ពិធីករ លោក ជា វណ្ណរិទ្ធ Freshie Boy លេខ១

១០. តារា​បង្ហាញ​ម៉ូដ និង​សម្តែង ខ្លឹម ស្រីគា បវរកញ្ញា​ កម្មវិធី Miss Grand Cambodia

១១. ​តារា​សម្ដែង កញ្ញា ស៊ីន យូប៊ីន Freshie Girl លេខ១

១២. ​តារា​បង្ហាញ​ម៉ូដ កញ្ញា ប៊ី សុធារី Miss Universe 2017

អត្ថបទ៖ លឹម សុនា

មតិយោបល់