• 2018-05-30 03:10:00
  • ព័ត៌មាន

តារា​ស្រី​កូរ៉េ​ណា​ខ្លះ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​តារា​ហូលីវូដ?

  • 2018-05-30 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់ តារា​ចម្រៀង​ស្រី​កូរ៉េ​មួយ​ចំនួន មិន​មែន​សម្លឹង​មើល និង​ពេញ​ចិត្ត​តែ​តារា​ប្រុស​ៗ​ក្នុង​ប្រទេស​របស់​ពួក​គេ​នោះ​ទេ ជាក់​ស្ដែង ដូច​តារា​ស្រី​ប៉ុន្មាន​នាក់​ខាង​ក្រោម​នេះ ពួក​គេ​បាន​សារភាព​ថា ធ្លាប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​តារា​ហូលីវូដ រួម​ទាំង​ចាត់​ទុក​តារា​ទាំង​នោះ​ជា​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ​ថែម​ទៀត​ផង។

១. សមាជិក​ក្រុម Twice តារា​ចម្រៀង Jihyo

អំឡុង​ពេល​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​កម្មវិធី "Candy Night” តារា​ចម្រៀង​ស្រី​រូប​នេះ​ បាន​និយាយ​ពាក់ព័ន្ធ​នឹង​រឿង "Black Panther” ហើយ​ថែម​ទាំង​បាន​បញ្ជាក់​បន្ថែម​ថា នាង​ពេញ​ចិត្ត​តួអង្គ "Captain America” ដែល​ដើរ​តួ​ដោយ​តារា​សម្ដែង Chris Evans ជាង​គេ ក្នុង​ចំណោម​តួអង្គ Avengers ទាំង​អស់។

២. សមាជិក​ក្រុម Twice តារា​ចម្រៀង Nayeon

អំឡុង​ពេល​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៃ​កម្មវិធី "Candy Night” ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង Nayeon

បាន​និយាយ​ថា​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​នាង​គឺ​មាន​រូបរាង​ដូច​តួអង្គ Tony Stark ដែល​សម្ដែង​ដោយ Robert Downey Jr.។ និយាយ​រួម​ទៅ គឺ​នាង​ចង់​ក្លាយ​ជា​មិត្ត​ស្រី​របស់​តួអង្គ Iron Man ព្រោះ​នាង​​ចូលចិត្ត​អត្តចរិត​របស់​លោក​ក្នុង​រឿង​នេះ។

៣. សមាជិក​ក្រុម AOA តារា​ចម្រៀង Seolhyun

នៅ​ក្នុង​ភាគ​មួយ​នៃ​កម្មវិធី Running Man តារា​ចម្រៀង Seolhyun បាន​បក​ស្រាយ​ថា ចាប់​តាំង​ពី​តារា​ដែល​នាង​ស្រឡាញ់ (Song Joong Ki) រៀបការ​រួច​មក នាង​ចាប់ផ្ដើម​សម្លឹង​ឃើញ​តួអង្គ Thor ដែល​សម្ដែង​ដោយ Christ Hemsworth។ នាង​និយាយ​ថា នាង​ចូលចិត្ត​បុរស​ដែល​ស្រស់​សង្ហា និង​ចូលចិត្ត​សើច​ច្រើន។

៤. តារា​ចម្រៀង Suzy

តារា​ចម្រៀង​ដែល​បច្ចុប្បន្ន​ជា​មិត្ត​ស្រី​របស់​តារា​សម្ដែង Lee Dong Wook នេះ ធ្លាប់​បាន​និយាយ​ពី​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​នាង​ក្នុង​កម្មវិធី "Off the Record, Suzy” ។ នាង​បញ្ជាក់​ថា នាង​ពេញ​ចិត្ត​បុរស​ដែល​មាន​ត្របក​ភ្នែក​ពីរ​ជាន់ នៅ​ភ្នែក​តែ​ម្ខាង ហើយ​និង​មាន​រូបរាង​សិច​ស៊ី។ ដោយ​មាន​លក្ខណៈ​ពិសេស​បែប​នេះ នាង​បាន​ជ្រើស​យក​តារា​សម្ដែង Ian Somerhalder ជា​បុរស​ក្នុង​ដួង​ចិត្ត​។

៥. តារា​ចម្រៀង Krystal

នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​វិទ្យុ​មួយ​ដែល​មាន​តារា​ចម្រៀង Kangin ជា​ពិធី​ករ​នោះ តារា​ចម្រៀង​ Krystalត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​បុរស​ក្នុង​ដួងចិត្ត​នាង​ជា​នរណា ភ្លាម​ៗ​ នាង​ក៏​បាន​ឆ្លើយ​ថា​ នាង​ពេញ​ចិត្ត​តារា​សម្ដែង Jonny Depp។

៦. តារា​ចម្រៀង Jessica

ចំណែក Jessica វិញ នាង​ពេញចិត្ត​តារា​សម្ដែង Josh Hartnett។ តារា​ចម្រៀង​ស្រី​រូប​នេះ​ក៏​ធ្លាប់​បាន​ទៅ​ជួប​តារា​សម្ដែង​ក្នុង​ដួង​ចិត្ត​នាង​ផ្ទាល់​ផង​ដែរ នៅ​ពេល​លោក​ចូលរួម​កម្មវិធី International Film Festivalក្នុង​ទីក្រុង Busan។

៧. តារា​ចម្រៀង YoonA

YoonA និយាយ​ថា នាង​ពេញចិត្ត និង​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់​តារា​សម្ដែង Takuya Kimura។

៨. តារា​ចម្រៀង Tiffany

ចំណែក តារា​ចម្រៀង Tiffanyវិញ នាង​ជ្រើសរើស​តារា​សម្ដែង Chace Crawford ជា​បុរស​ក្នុង​ដួងចិត្ត ដោយ​សារ​តែ​លោក ជា​បុរស​មាន​ភាព​ទាក់ទាញ, សង្ហា, នឹង​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​នៅ​ពេល​លោក​ញញឹម។

៩. តារា​ចម្រៀង Taeyeon

Taeyeon និយាយ​ថា នាង​ចូលចិត្ត​បុរស​ណា​ដែល​មាន​រូបរាង​ដូច​តុក្កតា​ខ្លាឃ្មុំ ដូច្នេះ​នាង​ជ្រើស​រើស​តារា​សម្ដែង Hugh Jackman។

១០. សមាជិក​ក្រុម I.O.I តារា​ចម្រៀង Jeon So Mi

អំឡុង​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​សួរ​ថា​មាន​ជ្រើសរើស​តារា​រូប​ណា​ជា​បុរស​ក្នុង​ដួង​ចិត្ត​ទេ។ មិន​ខុស​ពី តារា​ចម្រៀង Seolyun តារា​ចម្រៀង​រូប​នេះ​បាន​ឆ្លើយ​ថា នាង​ស្រឡាញ់​តួអង្គ Thor ដែល​សម្ដែង​ដោយ Christ Hemsworth៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់