• 2018-05-31 03:50:41
  • ព័ត៌មាន

សូ ដានីតា ឆេះ​ដុំ​រឿង​​គេចោទថាមាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ យ៉ែម សំអូន​​

  • 2018-05-31 03:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ តារា​ចម្រៀង​សាច់​ស​ខ្ចី សូដានីតា បាន​រុញ​ច្រាន​ចោល​នូវ​ព័ត៌មាន​ចំនួន​២​ដែល​ទាក់​នឹងរូប​នាង។ រឿង​ទី១​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ឆេះ​ដុំ​នោះ គឺ​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​ពោះម៉ាយ យ៉ែម សំអូន និង​រឿង២ គឺ ចោទ​ថា នាង​មាន​គូ​ដណ្តឹង​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​លុយ ឡាន ផ្ទះ​វីឡា។

តារា​ចម្រៀង និង​ពិធីការិនី សូដានីតា អះអាង​ថា​រឿង​ទាំង​២​ខាង​លើ​ដែល​សារ​ព័ត៌មាន​ធ្លាប់​ចុះ​ផ្សាយ​កន្លង​មក មិន​ពិត​នោះ​ឡើយ រវាង​នាង និង​លោក យ៉ែម សំអូន ត្បិត​តែ​ស្និទ្ធ​ស្នាល​គ្នា​មែន ប៉ុន្តែ​រាប់​អាន​គ្នា​ដូច​បង​ប្អូន មិន​មាន​អ្វី​លាក់​បាំង​ឡើយ។

រូបភាពពីហ្វេសប៊ុក សូ ដានីតា

ក្នុង​ន័យ​បន្ទោស​ទៅ​លើ​អ្នក​សារព័ត៌មាន សូដានីតា បញ្ជាក់​ជំហរ​ធ្ងន់​ៗ​ថា "ក្នុង​នាម​ជា​អ្នក​សារ​ព័ត៌មាន មុន​នឹង​និយាយ​អី គួរ​រក​ការ​ពិត​សិន កុំ​អាង​អី​និយាយ​តាម​ចិត្ត​នឹក​ឃើញ ព្រោះ​កុំ​អាង​យើង​ខ្ញុំ​ជា​អ្នក​សិល្បៈ​មិន​តប​ត ចេះ​តែ​និយាយ​តាម​ចិត្ត​ពេក យើង​ខ្ញុំ​មិន​ចង់​មាន​រឿង​ជាមួយ​សារព័ត៌មាន​ឡើយ តែ​បើ​ញឹក​ពេក ឬ និយាយ​មិន​ល្អ​ច្រើន​ដង​ពេក ខ្ញុំ​ក៏​អាច​ប្តឹង​បាន​ដែរ ពី​បទ បង្ខូច​កេរ្តិ៍ឈ្មោះ"។

ប្រតិកម្ម​​របស់​​តារា​​ស្រី​​ខាង​​លើ​​នេះ​ពីទឹកដីសហរដ្ឋអាមេរិក កើត​ឡើង​ក្រោយ​នាង​ទើប​តែ​បាន​ឃើញសារព័ត៌មានបានចុះផ្សាយពីរឿងរបស់នាងកាលពីពេលកន្លងទៅ មិនមែនថ្មីៗនេះឡើយ៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់