- 2018-06-02 07:51:03
- ព័ត៌មាន
ស្វែង សុជាតា ធ្វើឲ្យក្មេងស្រីនៅថៃ រំភើបឡើងចង់ស្រក់ទឹកភ្នែក
- 2018-06-02 07:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែង សុជាតា ធ្វើឲ្យក្មេងស្រីនៅថៃ រំភើបឡើងចង់ស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
ទៅដល់ប្រទេសថៃទៅហើយតារាសម្ដែងជើងចាស់អ្នកនាង ស្វែង សុជាតា បានធ្វើឲ្យក្មេងស្រីជនជាតិខ្មែរម្នាក់នៅទីក្រុងបាងកករំភើបឡើងចង់ស្រក់ទឹកភ្នែក។
ក្ដីរំភើបឥតឧបមានេះ ព្រោះតែក្មេងតូចរូបនោះមិននឹកស្មានថា បានជួប ស្វែង សុជាតា នៅ China Town ក្នុងទីក្រុងបាងកក ខណៈពេលខ្លួនកំពុងជួយលក់ដូរម្ហូបអ្នកម្ដាយ។ ក្រោយពីប្រទះឃើញតួអង្គស្រីក្នុងរឿង"ខ្នោះបេះដូង" ភ្លាមនាង ក៏ស្ទុះរត់ទៅឱបភ្លេតតែម្ដងថែមទាំងសុំថតរូប ទុកជាអនុស្សាវរីយ៍ទៀតផង។ នេះបើតាម ស្វែង សុជាតា បង្ហោះនៅលើហ្វេសប៊ុកមុននេះបន្តិច។
ស្វែង សុជាតា បញ្ជាក់ថា៖"ក្មេងស្រីខ្មែរមកជួយលក់ដូរម្ហូបអ្នកម្ដាយ នៅChina Town ក្នុងទីក្រុងបាងកក បានរត់មកឱបនាងខ្ញុំ ដោយត្រេកអរបំផុត គាត់និយាយថា ស្ទើរមិនជឿទេព្រោះទើបតែមើលរឿងនាងខ្ញុំយប់មិញ ហើយយប់នេះបានឃើញនាងខ្ញុំឈរនៅចំពោះមុខ ខណៈក្រុមការងារយើងកំពុងថតនៅ China Town ”។