• 2018-06-04 03:53:31
  • ស្ទីលតារា

ស៊ន លក្ខិណា ស្អាតប្លែក បែបនារីមានសាច់ ក្នុងឈុតកូនក្រម៉ំ

  • 2018-06-04 03:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែទស្សនាការបង្ហាញ ទេពកោសល្យ ផាត់មុខ បែបភ័យរន្ធត់ និងបែបកុន ម្តងនេះ កញ្ញា ស៊ន លក្ខិណា បានបង្ហាញ​ខ្លួនក្នុងឈុតកូនក្រមុំ ជាលក្ខណៈប្រពៃណីខ្មែរ។

មានមាឌធំមិនមែនជាបញ្ហាទេ សម្រាប់សំលៀកបំពាក់ មង្គលការដ៏សមរម្យ សំខាន់គឺអារម្មណ៍ពេញចិត្តនូវអ្វីដែលយើងមាន។ ស្រីស្អាត ស៊ន លក្ខិណា ក៏ដឹងច្បាស់ខ្លួនឯងស្រាប់ថា មានមាឌដំបង សាច់ច្រើន តែ​នេះជាធម្មជាតិ របស់មនុស្ស ហើយទោះជាយ៉ាងណា មនុស្ស​អាច​កែច្នៃ និងចេះរៀបចំខ្លួនឯងឱ្យសមរម្យបានដែរ។ តួយ៉ាងការបង្ហាញខ្លួនក្នុងឈុតកូនក្រមុំ បែបប្រពៃណីនេះ ទោះជា​មានសាច់​ច្រើនបន្តិចមែន តែក៏មានភាពជឿរជាក់ និងភាពស្រស់ស្អាត មិនចាញ់អ្នកមានរាង​ស្វែល មាឌតូចនោះដែរ។

កញ្ញា ស៊ន លក្ខិណា បន្តថា៖" កូនក្រមុំមិនគួរខ្លាចគេថាខ្លួនឯងមាឌធំ ឬធាត់ មិនស្អាតទេ សំខាន់យើងដឹងថា​យើងមានលក្ខណៈពិសេសរបស់យើងដែរ ទើបមានមនុស្សប្រុសគេ ស្រលាញ់ ចង់រៀបការជាមួយយើង។ ម្យ៉ាងវិញទៀត ការ​ចេះ​ស្រលាញ់ខ្លួនឯង និងចេះលើកទឹកចិត្តខ្លួនឯង ធ្វើឱ្យយើងមានអារម្មណ៍ថា យើងស្រស់ស្អាត និងមានកិត្តិយសទៀតផង"៕

ចង់ដឹងថា ស្រីស្អាតសាច់ច្រើន កញ្ញា ផាត់មុខកុន ស៊ន លក្ខិណា ក្នុងឈុតកូនក្រមុំ បែបប្រពៃណីបុរាណខ្មែរ មានភាពស្រស់ស្អាតបែបណា តោះ ទស្សនារូបភាពខាងក្រោម ថត និង តុបតែងដោយ ដោយ សំអាងការម្លិះស

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ សំអាងការម្លិះស

មតិយោបល់