• 2018-06-05 04:17:20
  • ព័ត៌មាន

៤ សន្លឹក​​ពី​អតីត​តួ​សិច Maria Ozawa ស្រស់​ស្អាត​ខ្លាំង​ដូច​ព្រះ​នាង

  • 2018-06-05 04:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ អតីត​តារា​សិច Maria Ozawa បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​របស់​នាង​ក្នុង​ប្រទេស​ហ្វីលីពីន ខណៈ​នាង​បាន​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ប្រពៃណី​ដែល​មាន​ឈ្មោះ​ថា "Flores de Mayo”។

ក្នុង​កម្មវិធី​នោះ​ដែរ អតីត​តារា​ស្រី​រូប​នេះ បាន​ស្លៀក​រ៉ូប​បុរាណ​របស់​ប្រទេស​ហ្វីលីពីន ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ចុង​ខែ​មុន​នេះ។ កម្មវិធី​នោះ​ដែរ អាច​និយាយ​បាន​ថា​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​រូបរាង​ស្រស់​ស្អាត​របស់​បវរ​កញ្ញា ហើយ​មួយ​ផ្នែក​ទៀត​គឺ​ទាក់ទង​នឹង​ការ​អប់រំ​បែបសាសនា។

ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ តារា​ស្រី Maria Ozawa បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​គណនី ហ្វេសប៊ុក​របស់​នាង ដោយ​បង្ហាញ​ពី​អារម្មណ៍ និង​បទ​ពិសោធ​ក្នុង​ការ​ចូលរួម​កម្មវិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​ក្នុង​ប្រទេស​ហ្វីលីពីន។

គួរ​រម្លឹក​ដែរ​ថា អតីត​តារា​សិច ​Maria Ozawa បាន​បញ្ចប់​ការងារ​របស់​នាង​មួយ​នេះ​ក្នុង​ឆ្នាំ ២០១០ និង​បាន​ផ្លាស់​ទី​លំនៅ​ថ្មី​​ពី​ប្រទេស​ជប៉ុន​មក​ស្នាក់​នៅ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ក្នុង​ប្រទេស​ហ្វីលីពីន៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់