- 2018-06-08 03:57:44
- ព័ត៌មាន
ម្ដងនេះ តូតា ថត Pre Wedding ត្រៀមចូលរោងការ?
- 2018-06-08 03:57:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះ តូតា ថត Pre Wedding ត្រៀមចូលរោងការ?
ចន្លោះមិនឃើញ
តារាសម្ដែង និងបង្ហាញម៉ូដ ម៉ាក សែនសូនីតា ហៅ តូតា ធ្វើឲ្យអ្នកគាំទ្រនាង ស្រឡាំងកាំងយ៉ាងខ្លាំងក្រោយពីបង្ហោះរូបថតស្លៀករ៉ូបដូចកូនក្រមុំនៅលើ Instargram កាលពីម្សិលមិញនេះ។
ភាពស្រឡាំងកាំងនេះ ដោយសារតែអ្នកគាំទ្រមួយចំនួនគិតថា តូតា ថត Pre Wedding ក្រោយពីមើលចិត្តថ្លើមគ្នាប៉ុន្មានឆ្នាំមកនេះជាមួយលោក ប៉ុល វិបូ ហៅនីត ថៅកែផលិតកម្ម"អង្គរ Picture"។
ទាក់ទងការថត Pre Wedding នេះដែរត្រូវបាន មុំ សុធារ៉ា ជាដៃគូថតបញ្ជាក់ថា តាមពិតទៅរូបថត តូតា ក្នុងសម្លៀកបំពាក់កូនក្រមុំគឺថត ឲ្យសម្អាងការមួយប៉ុណ្ណោះ នាង មិនបានថតត្រៀមចូលរោងការអ្វីទេ។
តូតា និង លោក ប៉ុល វិបូ ហៅនីត មានទំនាក់ទំនងស្នេហាជាមួយគ្នាដោយបើកចំហជាសាធារណៈច្រើនឆ្នាំមកហើយ ពោលគឺតាំងពីតារាស្រីរូបនេះ ចូលរួមថតរឿង "ចន្ទ្រា" កាលពីជាង៣ឆ្នាំមុនឲ្យ ផលិតកម្ម"អង្គរ Picture “ មកម្ល៉េះ។ ទោះបីជាបែបនេះក្ដី ស្នេហារវាងក្រមុំក្មេងខ្ចីល្បីឈ្មោះ ជាមួយនឹងបុរសពោះម៉ាយមានឥទ្ធិពល១គូនេះ ហាក់បីដូចជាមិនទាន់បង្ហាញតម្រុយថ្ងៃចូលរោងជ័យនៅឡើយទេ ដោយពួកគេធ្លាប់បានលើកឡើងថា ចាំមើលជំនួញជោគជ័យសិន៕