- 2018-06-25 03:36:40
- ព័ត៌មាន
សមាជិកក្រុមរាំមួយរូប ធ្វើឲ្យតារាចម្រៀងអាជីព អ៊ីណូ ភ្ញាក់ខ្លួនក្រញាង!
- 2018-06-25 03:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកក្រុមរាំមួយរូប ធ្វើឲ្យតារាចម្រៀងអាជីព អ៊ីណូ ភ្ញាក់ខ្លួនក្រញាង!
ចន្លោះមិនឃើញ
តារាចម្រៀងសាន់ដេ អ៊ីណូ បានប្រាប់ថា លោកមានការភ្ញាក់ផ្អើលខ្លាំង ក្រោយម្នាក់ក្នុងចំណោមអ្នករាំផ្ទាល់ខ្លួនរបស់លោក មានសមត្ថភាពខ្ពស់អាចនិពន្ធបទភ្លេង និងច្រៀងផង រ៉េបផង បានយ៉ាងល្អមិនគួរឲ្យជឿ។
សមាជិកក្រុមរាំរបស់ អ៊ីណូ រូបនោះ គឺ Deeo ដែលទើបចេញបទចម្រៀងដំបូងបំផុតរបស់ខ្លួនកាលពីខែមុនមានចំណងជើងថា "ទេពធីតា" ទទួលបានការគាំទ្រយ៉ាងច្រើន។ អ្នករាំរូបនេះ បានមករួមការងារជាមួយ អ៊ីណូ អស់រយៈប្រមាណជិត ១០ឆ្នាំមកហើយ ប៉ុន្តែមិនដែលឲ្យដឹងឡើយថា គេអាចនិពន្ធចម្រៀង និងច្រៀងបានដូច្នេះ រហូតដល់ចេញបទមក ធ្វើឲ្យសិស្សច្បងភ្ញាក់ក្រញាង។
អ៊ីណូ អះអាងថា លោកពិតជាភ្ញាក់ផ្អើល និងមិនចង់ជឿទេថា សមាជិកក្រុមរាំរបស់លោកនេះ អាចធ្វើបាន ព្រោះលោកមិនដែលដឹងឡើយ។ "គាត់ដើរជាមួយខ្ញុំយូរហើយបង តែខ្ញុំអត់ដែលដឹងសោះថា គាត់ចេះនិពន្ធផង ដល់និពន្ធចេញមក មានអីគ្រាន់បើរបស់គាត់ដែរតើបង ដល់អីចឹងខ្ញុំចង់...ចង់បាក់ដែរ...គ្រាន់បើ...ចេះលួចចំណេះវិជ្ជាពីបង(សើច)"។ អ៊ីណូ ថ្លែង។
អ៊ីណូ បាននាំយក Deeoរួមជាមួយមិត្តភ័ក្ដិគេពីរនាក់ទៀត គឺ ភ័ក្ត្រា និង រដ្ឋា មកចូលក្នុងក្រុមរាំផ្ទាល់ខ្លួនលោក កាលពី៥-៦ឆ្នាំមុន ក្រោយពួកគេបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធីប្រឡងរាំរបស់ MyTV។ លោកថា ពេលនោះ គឺលោកបានប្រកាសជ្រើសរើសក្រុមរាំផ្ទាល់ខ្លួន ក្រោយមក ដោយមានការណែនាំពី Deeo ដោយបុគ្គលម្នាក់នៅ CTN លោកក៏បាននាំយករូបគេមក។
“ពេលនោះ ខ្ញុំត្រូវការក្រុមរាំសម្រាប់បទញាក់ដំបូងរបស់ខ្ញុំ ក្រោយមក មានមនុស្សម្នាក់នៅ CTN ណែនាំគាត់មកខ្ញុំ។ អីចឹងខ្ញុំក៏បានជួបគាត់ ហើយក្រោយពេលបានជួបហើយ ឃើញថា គាត់ពិតជាល្អ ពិតជាមានសមត្ថភាពមែន អីចឹងខ្ញុំ ក៏នាំគាត់មកចូលរួមជាមួយខ្ញុំតែម្ដងទៅ"។
នាមជាក្រុមរាំរបស់ អ៊ីណូ លោក Deeo និងសមាជិកផ្សេងទៀតមាននាទីជាអ្នកបំបែកក្បាច់រាំសម្រាប់បទចម្រៀង អ៊ីណូ ដែលពេលនោះ តាមការអះអាងរបស់សិស្សច្បង គឺក្រុមលោកបានចេញច្រៀង និងរាំតាមបណ្ដាខេត្តទទួលបានការគាំទ្រយ៉ាងច្រើន។ ប៉ុន្តែក្រោយមក Deeo បានសុំបែកក្រុម ទៅចូលរួមជាមួយក្រុម Super Dream របស់ផលិតកម្ម Rock វិញ។
យ៉ាងនេះក្ដី បន្ទាប់ពីនោះមួយរយៈ អ៊ីណូ ប្រាប់ថា លោកក៏បាននាំយក Deeo ត្រឡប់មកវិញ និងបន្តធ្វើការជាមួយគ្នាមកទល់បច្ចុប្បន្ន នាមជាក្រុមរាំដដែល។ លុះរហូតដល់ សមាជិកក្រុមរាំរូបនេះ ចេញបទចម្រៀងដំបូងរបស់ខ្លួន ទើបម្ចាស់បទ "ឈ្មោះជាពលករ" ប្រាប់ថា លោកភ្ញាក់ខ្លួនក្រញាងតែម្ដង៕