- 2018-06-26 09:44:28
- ជីវិតតារា
សាយ សៀរ៉ា មានបំណងបើកមុខជំនួញធំប្លែកគេ
- 2018-06-26 09:44:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ សៀរ៉ា មានបំណងបើកមុខជំនួញធំប្លែកគេ
ចន្លោះមិនឃើញ
ស្របពេលតារាជាច្រើនបានបើកមុខជំនួញដូចជា ហាងលក់សំលៀកបំពាក់ ហាងផឹកស៊ី និងគ្រឿងសម្អាងជាដើម ដោយឡែកលោក សាយ សៀរ៉ា បែរជាចង់បើកមុខជំនួញប្លែកខុសពីតារាផ្សេងទៅវិញ។
តារាសម្ដែងរូបនេះ ប្រាប់ថា បើលោកមានដើមទុនគ្រប់គ្រាន់ បំណងប្រាថ្នារបស់លោកចង់បើកហ្គារ៉ាសសាំង មានម៉ាត និងកន្លែងលាងរថយន្តព្រមទាំងមានសេវាប្ដូរចំប្រេងម៉ាស៊ីនជាមួយគ្នាតែម្ដង។ ស្ដាប់មើលទៅ ដូចជាធំបន្តិច តែតារាសម្ដែងអាយុ៣៦ឆ្នាំរូបនេះ សម្លឹងឃើញថា ជំនួញនេះមិនងាយខាត ព្រោះធម្មតា អ្នកមានឡាននិងម៉ូតូត្រូវចាក់សាំងរាល់ថ្ងៃ ហើយពេលគេត្រូវការលាងឡានឬម៉ូតូ រង់ចាំយូរ គេអាចចូលទិញទំនិញឬហូបចំណីតិចតួចក្នុងម៉ាត។ ដូច្នេះ អាចប្រមូលបានមូលតែម្ដង។
ចំពោះទីតាំងវិញ លោកគ្មានគម្រោងបើកក្នុងរាជធានីភ្នំពេញនោះទេ ដោយតារាប្រុសរូបនេះសម្លឹងឃើញនៅតាមជាយក្រុងច្រើនជាង ព្រោះដីក្នុងទីក្រុងថ្លៃ ខ្លាចពិបាកទប់ទល់។ មែនទែនទៅ របរនេះត្រូវចំណាយប្រាក់ច្រើនរហូតដល់ខ្ទង់ម៉ឺនដុល្លារ ជាហេតុធ្វើឲ្យតួឯកក្នុងរឿង "នាងនាថបាត់ដំបង" គិតថា ក្តីស្រមៃហាក់នៅឆ្ងាយ។ ប៉ុន្តែ លោក សៀរ៉ា ប្រាប់ថាបានសន្សំប្រាក់ខ្លះៗ ហើយប្រហែលជាអាចចូលហ៊ុនជាមួយបងប្អូន ឬមិត្តភ័ក្ដិ ដើម្បីបង្កើតរបរនេះ ។ចំពោះពលវេលាវិញ តារាញញឹមស្រស់មិនទាន់កំណត់ថាពេលណានោះទេ។
“ខ្ញុំស្រលាញ់របរនេះចង់បើកឆាប់ៗណាស់ តែអត់មានទុនគ្រប់ពិបាកដែរ។ ហ្គារាសសាំង ខ្ញុំលឺគេថា បើបើកនៅជាយក្រុង ចំណាយមិនតិចជាង៣០ម៉ឺនដុល្លារទេ។ ទុនយើងតិចពេក គ្រាន់លឺចឹងអស់អារម្មណ៍ម្មង។ តែស្រលាញ់ហើយមិនចោលទេ គ្រាន់តែថាម្នាក់ឯងប្រហែលគ្មានលទ្ធភាពទេ មានតែចូលហ៊ុនជាមួយអ្នកស្គាល់គ្នា ទើបអាចទៅរួច"។
គម្រោងបើកមុខជំនួញបន្ថែមលើការងារសិល្បៈនេះ លោកមានការព្រួយបារម្ភខ្លះដែរ ដោយសារឃើញមិត្តសិល្បករខ្លះបរាជ័យ បិទទ្វារហាងបន្តបន្ទាប់ ធ្វើឲ្យខាតប្រាក់អស់សន្ធឹក ហើយដើមទុនលោកមានតិចតួច បើខាតទៅ ពិតជាស្ដាយខ្លាំងណាស់៕