• 2018-06-26 23:40:00
  • ភាពយន្ត

ស្ទះទ្រូងកប់វាចា! ក្រោយដឹងចំនួន «ភាគ» រឿង​ឥណ្ឌា​ "វាសនា​កូន​ប្រសា​ស្រី”​

  • 2018-06-26 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូ​ទៅ​ភាពយន្ត​ឥណ្ឌា​ តែង​ជា​ចំណី​អារម្មណ៍​របស់​អ្នក​តាមដាន​ជា​ច្រើន ពិសេស​ប្រិយមិត្ត​ដែល​ចូលចិត្ត​សាច់​រឿង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​គ្រួសារ​នីមួយៗ។

តួអង្គ សូរាត់ និង​សាន់យ៉ា

សម្រាប់​រឿង​ភាគ​ «វាសនា​កូន​ប្រសា​ស្រី» ក៏​ជា​ភាព​យន្ត​កំពុង​មាន​ទស្សនិកជន​តាមដាន​ជា​ច្រើន​ដែរ​ ក្នុង​ប្រទេស​កម្ពុជា។ ក្រៅពី​សាច់​រឿង​ទាក់ទាញ​ រឿង​នេះ​ក៏​មាន​ចំនួន​ភាគ​ លើស​ខ្សែភាពយន្ត​អាស៊ី​ផ្សេង​ទៀត​ច្រើន​ដង​ដែរ។

ជាក់​ស្ដែង​ រឿង​នេះ​មាន​រហូត​ទៅ​ដល់​ ២ជំនាន់​ ហើយ​ចំនួន​ភាគ​ គឺ​រហូត​ទៅដល់​ ១៤៨៧ភាគ ឯណោះ គឺ​លើស​ជាង​រឿង​ភាគ​របស់​ភាពយន្ត​អាស៊ី​ផ្សេង​ទៀត​ឆ្ងាយ​ណាស់។

«វាសនា​កូន​ប្រសា​ស្រី» ជា​ខ្សែភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​ ជីវិត​នារី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​រៀបការ​ចូល​ក្នុង​គ្រួសារ​ខាង​ស្វាមី​ និង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុងនាម​ជា​កូនប្រសា​ស្រី​ ពិសេស​ស៊ូទ្រាំ​ចិត្ត​ម្ដាយ​ក្មេក។ រឿង​នេះ​ត្រូវបានចាក់បញ្ចាំង​ក្នុងប្រទេស​ឥណ្ឌា កាលពីឆ្នាំ​ ២០១១ រហូត​ឆ្នាំ ២០១៦៕

អត្ថបទ៖ យី សុធារី

មតិយោបល់