- 2018-06-27 23:40:00
- ភាពយន្ត
ដល់ម្ល៉ឹង! ឃើញតួប្រុសធ្មឹងៗពេក Yang Mi សុខចិត្តបង្រៀនរបៀបញ៉ែស្រីទៀត
- 2018-06-27 23:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ម្ល៉ឹង! ឃើញតួប្រុសធ្មឹងៗពេក Yang Mi សុខចិត្តបង្រៀនរបៀបញ៉ែស្រីទៀត
ចន្លោះមិនឃើញ
ស្របពេលរងនូវពាក្យរិះគន់ដូចព្យុះភ្លៀងនាពេលកន្លងមក Yang Mi ក៏កើបប្រជាប្រិយភាពគួរសមដែរបច្ចុប្បន្ននេះ ទាក់ទងនឹងការសម្ដែង។
កត់សម្គាល់ឃើញថា ក្នុងរឿងថ្មីដែលនាងសម្ដែងមានចំណងជើងថា "Legend of Fuyao” តារាស្រីកូន ១ Yang Mi ទទួលបានមតិល្អៗគួរសមពីសំណាក់អ្នកទស្សនា ពិសេសគ្រប់ឈុតនាងជាមួយតារាសម្ដែង Ethan Ruan។
ប្លង់គ្រប់ឈុតរវាងតួទាំង ២ធ្វើឲ្យអ្នកទស្សនារំភើប និងពេញចិត្តច្រើន ប៉ុន្តែរឿងពិតនៅក្រៅឆាកក៏ស្រាប់តែត្រូវបានទម្លាយដោយតួប្រុសផ្ទាល់ ដោយបានឲ្យដឹងថា Yang Mi បានបង្រៀនលោកច្រើនណាស់។
ក៏ព្រោះតែសង្កេតឃើញថា Ethan ហាក់ដូចជារឹងៗ និងខ្វះតិចនិកក្នុងការសុំស្នេហ៍មនុស្សស្រី ទើប Yang Mi ដែលជាដៃគូសម្ដែង បង្រៀនស្នៀតខ្លះ ដោយប្រាប់ថា៖ "អ្នកមិនបាច់និយាយត្រង់ៗពេកទេនៅជំហានដំបូង។ តែអ្នកអាចដើរជុំវិញ និងប៉ះខ្ញុំបន្តិច តែថ្នមៗ និងលេងសើចខ្លះទៅ”។
គ្រាន់តែស្ដាប់ហើយ Ethan ស្រាប់តែមានព្រឺសម្បុរតាំងពីក្បាលដល់ចុងជើង ប៉ុន្តែនៅតែព្យាយាមធ្វើតាមអ្វីដែលរៀមច្បងបានផ្ដល់ដំបូន្មាន ទើបទីបំផុតឈុតឆាកស្នេហាផ្ដោះផ្ដងសម្រេចបានយ៉ាងរលូន និងមានការគាំទ្រ។
និយាយក្នុងបទសម្ភាសមួយបុរសសង្ហាវ័យ ៣៥ឆ្នាំនេះបានអះអាងថា៖ "ខ្ញុំមិនចេះញ៉ែនារីណាម្នាក់ទេ ព្រោះខ្ញុំមិនចូលចិត្ត និងមិនដែលចាប់អារម្មណ៍។ ប៉ុន្តែខ្ញុំតែងតែអៀន នៅពេលនៅជិតអ្នកដែលខ្ញុំចូលចិត្ត ហើយខ្ញុំតែងតែបែបនេះគ្រប់ពេល"។
ភាពយន្តបុរាណថ្មីនេះ "Legend of Fuyao" បានចាក់បញ្ចាំងដំបូងកាលពីថ្ងៃទី ១៨ ខែមិថុនា លើទូរទស្សសន៍ Zhejian TV និងមានចំនួនទស្សនាដល់ទៅ ១,៣ពាន់លានដងឯណោះ។ នេះជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលដូចជាព្រឹត្តិការណ៍ FIFA World Cup ដែលកំពុងរញ្ជួយអារម្មណ៍អ្នកស្នេហាវិស័យបាល់ទាត់នារយៈពេលនេះដែរ៕