• 2018-06-28 07:40:00
  • ព័ត៌មាន

គ្រាន់តែ Taeyang ឡើង​ច្រៀង​ភ្លាម នាំ​ភាព​រីករាយ​ផ្អើលពេញ​ជំរំទាហាន

  • 2018-06-28 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម Big Bang តារា​ចម្រៀង Taeyang ត្រូវ​បាន​ប្រទះ​ឃើញ​ឡើង​សម្ដែង​បទ​ចម្រៀង​របស់​លោក​ទៅ​កាន់​សមាជិក​ក្រុម​ទាហាន​របស់​លោក​​អំឡុង​ពេល​កំពុង​បំពេញ​កិច្ច​ការ​ងារ​ដ៏​ចាំបាច់​ជូន​ជាតិ​របស់​លោក។

ដូច​ដែល​គ្រប់គ្នា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ តារា​ចម្រៀង​រូប​នេះ​បច្ចុប្បន្ន​កំពុង​តែ​បំពេញ​ការងារ​ជា​ទាហាន​សម្រាប់​ការ​ពារ​ជាតិ​របស់​ខ្លួន។ ​ពេល​ថ្មី​ៗ​នេះ ក្រុម​ទាហាន​បាន​សម្រេច​ចិត្ត​បង្កើត​ការ​ប្រគំ​តន្ត្រី​តូច​មួយ​ក្នុង​ជំរំ​​។

ជាមួយ​នឹង​ការ​ប្រគំ​តន្ត្រី​នេះ​ដែរ សង្កេត​ឃើញ​ថា​តារា​ចម្រៀង Taeyang បាន​ឡើង​លើ​ឆាក​ដើម្បី​ធ្វើ​ការ​ប្រគំ​តន្ត្រី​ជូន​ចំពោះ​មិត្ត​ភក្ដិ​ក្នុង​ជួរ​ទាហាន​របស់​លោក ដែល​មើល​ទៅ​គឺ​ជា​អ្នក​គាំទ្រ​ក្រុម Big Bang ពេញ​ទំហឹង​នោះ។ គួរ​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង Taeyang បាន​លើក​យក​បទ​ចម្រៀង​៣​បទ​យក​មក​សម្ដែង ក្នុង​នោះ​មាន​បទ "Ringa Linga", "Eyes,Nose,Lips" និង​បទ "Fantastic Baby"៕​

ចង់​ដឹង​ថា​ការ​ប្រគំ​តន្ត្រី​នោះ​​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់