• 2018-06-29 02:04:56
  • ជីវិតតារា

ភិន សុដាលីស ស្រក់ទឹកភ្នែកក្រោយបែកធ្លាយវីដេអូ ប៉ែន ចំរ៉ុង និងប្រពន្ធថ្មី

  • 2018-06-29 02:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អ្នកនាង ភិន សុដាលីស បាន​ស្រក់​ទឹក​ភ្នែក​ក្រោយ​ពី​ឃើញ​វីដេអូ​ ប៉ែន ចំរ៉ុង និង​ប្រពន្ធ​ថ្មី​​ផ្អែម​ល្ហែម​ជាមួយ​គ្នា​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ស្រក់​ទឹក​ភ្នែក​នេះ​មិន​បាន​ន័យ​ថា ដាលីស ​យំ​ស្រណោះ​​អាឡោះអាល័យ​​​​អតីត​ប្ដី​អេតាស៊ីវិល​នោះ​ទេ​តែ​នាង នឹក​អាណិត​ដល់​នារី​ម្នាក់នោះ ខ្លាចក្រែងមានជួបរឿងឈឺចុកចាប់ដូចជារូបនាង។

អ្នក​មេម៉ាយ​វ័យ​ក្មេង​រូប​នេះ​ថា៖"ខ្ញុំ​ស្រក់​ទឹក​ភ្នែក​មែន​ គឺ​ស្រក់​អាណិត​​ប្រពន្ធ​ថ្មី​របស់​គាត់​ ប្រសិន​បើ​​លោក ប៉ែន ចំរ៉ុង ស្រឡាញ់​ស្មោះ​ស្ម័គ្រ​​ជាមួយ​គាត់​មិន​អី​ទេ​ ខ្ញុំ​មាន​តែ​ជួយ​ត្រេកអរ​ហើយ​ជូនពរ​ថែម​ទៀត​ តែ​ខ្លាច​មិន​អ៊ីចឹង​ ព្រោះ​​មនុស្ស​ម្នាក់​នេះ​មិន​ស្រឡាញ់​អ្នក​ណា​ស្មោះ​មួយ​នឹង​មួយ​នោះ​ទេ"។

រីឯ​ពាក្យ​ចចាមអារ៉ាម​​​ដែល​និយាយ​ថា ដាលីស​ ឈឺ​ចិត្ត​​ខ្លាំង​ក្រោយ​ឃើញ​ ប៉ែន ចំរ៉ុង បង្ហាញ​មុខ​​ប្រពន្ធ​ថ្មី​មិន​ពិត​ទេ​ នាង សុំ​ច្រាន​ចោល​ ហើយ​ក៏​គ្មាន​ពេល​វេលា​ច្រើន​ទៅ​ខ្វល់​ខ្វាយ​នឹងរឿង​អស់​ទាំង​ហ្នឹង​ដែរ​ ព្រោះ​កន្លង​ផុត​ទៅ​យូរ​​ហើយ។

“ខ្ញុំ​អត់​មាន​ឈឺ​ក្បាល​អ្វី​ជាមួយ​រឿង​ហ្នឹង​ទៀត​ទេ សព្វ​ថ្ងៃ​ហ្នឹង​ក្រៅ​ពី​ខិតខំ​ធ្វើ​ការ និង​ប្រឹង​ប្រែង​រៀន​សូត្រ ខ្ញុំ​ត្រូវ​បំពេញ​តួ​នាទី​ជា​ម្ដាយ​មួយ​រូប​​ចាំ​ផ្ដល់​ភាព​កក​ក្ដៅ​ឲ្យ​កូន"។ តួ​ឯក​ស្រី​ក្នុង​រឿង​"ម្ចាស់​បំណុល​" បញ្ជាក់។

ចំណែក​ភាគី​ខាង​លោក ប៉ែន ចំរ៉ុង វិញ​ ចាប់តាំង​ពី​បែក​ធ្លាយ​វីដេអូ​ជាមួយ​នារីម្នាក់​ដែល​ហៅ​លោក​ថា ប្ដី​​ពេញ​ៗ​មាត់​រួច​មក​​មិន​ទាន់​មាន​ប្រតិកម្ម​ ឬចេញ​មុខ​បក​ស្រាយ​អ្វី​ឡើយ ដោយទូរស័ព្ទលោក​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់