• 2018-06-29 02:35:00
  • ជីវិតតារា

ប្រកែកញ៉ាញថាអត់ស្រឡាញ់គ្នា ដល់ឥឡូវ Ranveer និង Deepika ធ្លាយថ្ងៃរៀបការបាត់

  • 2018-06-29 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​លែង​ជា​ចម្ងល់​តទៅទៀត​ហើយ​ សម្រាប់​គូស្នេហ៍​តារា​សម្ដែង Deepika Padukone និង​ Ranveer Singh ដែល​មានស្នេហា​ជាមួយ​គ្នា។ អ្នកទាំង ២​មាន​ជួប​គ្នា​ដំបូង​តាមរយៈ​រឿង​ "Goliyon Ki Raas Leela Ram Leela” ហើយ​ចាប់​ពី​ពេល​នោះ​មក​ ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស្អិតល្មួត ជាពិសេស​ពេល​នេះ​លេច​ឭ​ថា​ពួកគជិត​រៀបការ​ទៀតផង។

ជាការ​ពិត​ បើទោះបីកន្លង​មក​ អ្នក​ទាំង​ ២​មិន​ដែល​ទទួល​ស្គាល់​ថា​ ខ្លួន​ស្រឡាញ់​គ្នា​នោះ​ទេ​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ ក៏គ្រប់គ្នា​ជឿជាក់មុតមាំថា​ពួកគេស្រឡាញ់គ្នាច្បាស់ ពិសេសក្រោយឃើញមុខនៅជាមួយគ្នាញឹកញាប់ខុសពីទំនាក់ទំនងលក្ខណៈមិត្ត។ ទីបំផុត ថ្មីៗ​នេះ​ក៏​មាន​ដំណឹង​ថា​ Deepika និង​ Ranveer បានសម្រេចរៀបការ​នឹងគ្នា ហើយបច្ចុប្បន្នកំពុង​មមាញឹក​រៀបចំ​គម្រោង​សម្រាប់ថ្ងៃពិសេស​ក្នុងជីវិត​នាពេល​ខាង​មុខទៀត។

តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​បញ្ជាក់​គូស្នេហ៍​១នេះ​ នឹង​រៀបអាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​ខេ​វិច្ឆិកា​ ឆ្នាំ ២០១៨​នេះ។ ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​អន្ទះសា​ និង​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឆាប់ៗ ព្រោះ​គ្រប់គ្នា​ចង់​ឃើញ​ទិដ្ឋភាព​មង្គលការ​របស់​គូស្នេហ៍​កំពូល​តារា​ល្បី​នេះ​ណាស់៕

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់