• 2018-06-30 05:25:00
  • ជីវិតតារា

សាហាវណាស់! សាយ សៀរ៉ា ត្រូវបានគេកាប់ដីយកមកកប់ស្ដែងៗតែម្ដង(វីដេអូ)

  • 2018-06-30 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​វីដេអូ​ឃ្លិប​ សាយ សៀរ៉ា ត្រូវ​បាន​គេ​កាប់​ដី​យក​មក​កប់​ពាស​ពេញ​ខ្លួន​ប្រាណ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រូប​លោក មាន​ការ​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​មិន​នឹក​ស្មាន​កំលោះ​សង្ហា​រូប​នេះ​ហ៊ាន​លះ​បង់​ដល់​ថ្នាក់​នេះ។

ទាក់​ទង​វីដេអូ​ឃ្លិប​នេះ​ សាយ សៀរ៉ា ឲ្យ​ដឹង​ថា គឺ​ជា​សកម្មភាព​ថត​រឿង​មួយ​ ដោយ​ក្នុង​រឿង​នោះ​តម្រូវ​​ឲ្យ​​សម្ដែង​ជា​តួ​អង្គ​ស្លាប់​ត្រូវ​បាន​គេ​យក​ទៅ​កប់​ ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​រូបលោក ទោះ​បី​ជា​ពិបាក​ប៉ុណ្ណា​ក៏​​​លោក​ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា​សម្ដែង​ឲ្យ​បាន​ល្អ​ដែរ។

លោក​ថា៖"ពេល​ថត​ឈុត​ឆាក​ហ្នឹង​ពិបាក​ណាស់​ ភ័យ​ផង​ខ្លាច​ផង តែ​មិន​អី​ទេ​ខ្ញុំ​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​ខ្ញុំ​អាច​ធ្វើ​វា​បាន​ទោះ​បី​ពិបាក​ប៉ុណ្ណា​​ក៏​ដោយ ព្រោះ​ខ្ញុំ​ជា​អ្នក​សិល្បៈ"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់