• 2018-07-15 02:47:32
  • ព័ត៌មាន

តារា​ម៉ូដែល​សញ្ជាតិ​ស៊ុយអែត​ម្នាក់​ សុខ​ចិត្ត​បោះបង់​សញ្ជាតិ​ខ្លួន ដើម្បី​ក្លាយ​ជា​អ្នក​ថែ​សួន​នៅ​ជប៉ុន

  • 2018-07-15 02:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សាច់​ដុំ និង​ជា​តារា​ម៉ូដែល​សញ្ជាតិ​ស៊ុយអែត​ម្នាក់​ឈ្មោះ Jakob Sebastian Bjok ដែល​បច្ចុប្បន្ន​​ក្លាយ​ជា​ពលរដ្ឋ​ជប៉ុន​ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា Tatsumasa Murasame បាន​បោះ​បង់​សញ្ជាតិ​ដើម​របស់​លោក ដើម្បី​បាន​ក្លាយ​ជា​ពលរដ្ឋ​ជប៉ុន​ពេញ​សិទ្ធិ។

លោក Murasame ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​គណនី Twitter មួយ​ឈ្មោះ @kuroda_xxx បាន​បង្ហោះ​រូប​លោក​ជា​ច្រើន​សន្លឹក។ តាម​គណនី​ដដែល​នេះ​បាន​បញ្ជាក់​ដែរ​ថា បុរស​សាច់ដុំ​រូប​នេះ ចង់​បាន​ជីវិត​បែប​ធម្មជាតិ និង​ចង់​ក្លាយ​ជា​ពលរដ្ឋ​ជប៉ុន ហេតុ​ដូច្នេះ​ហើយ បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ជា​អ្នក​ថែ​សួន​ដ៏​ជំនាញ​ម្នាក់។

ជាមួយ​នឹង​ភាព​ល្បីល្បាញ​តាម​បណ្ដាញ​សង្គម​របស់​លោក Murasame បាន​មាន​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន ហើយ​លោក​ក៏​បាន​ធ្វើ​ជា​ម៉ូដែល​សម្រាប់​កម្មវិធី​មួយ​ចំនួន​ផង​ដែរ។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​មមាញឹក​ជាមួយ​កម្មវិធី​ទូរទស្សន៍ ការ​ថត​ម៉ូដ និង​ការ​ប្រកួត​បង្ហាញ​សាច់​ដុំ តារា​រូប​នេះ នៅ​តែ​មិន​ចោល​អាជីព​ជា​អ្នក​ថែ​សួន​របស់​លោក​ឡើយ៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់