• 2018-07-15 03:25:00
  • ព័ត៌មាន

មាន​រឿង​អី​កើត​ឡើង? Miley Cyrus ស្រាប់​តែ​លុប​ចោល​គ្រប់​រូប​ភាព​លើ​ Instagram

  • 2018-07-15 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​សិន​ជា​អ្នក​បើក​ចូល​បណ្ដាញ​សង្គម Instagram និង​ស្វែង​រក​ឈ្មោះ Miley Cyrus អ្នក​នឹង​សង្កេត​ឃើញ​ថា Profile ដែល​មាន​អ្នក​ Follow ដល់​ទៅ ៧៦,២​លាន​នាក់​នេះ​គឺ​នៅ​ទី​នោះ​នៅ​ឡើយ ប៉ុន្តែ​ស្រាប់​តែ​បាត់​រូប​ថត​អស់​រលីង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សូម្បី​តែ​រូបភាព​នៅ​លើ​ Profile Picture ក៏​មាន​លក្ខណៈ​ខ្មៅ​ងងឹត​ដែរ។

ម្ចាស់​គណនី​ Instagram នេះ​ផ្ទាល់​ Miley Cyrus បាន​លុប​ចោល​គ្រប់​រូប​ភាព​មិន​ថា​ ជា​រូបភាព​ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​រូប​ភាព​របស់​សង្សារ​ខ្លួន​តារា​សម្ដែង Liam Hemsworth ឬ​រូបភាព​កូន​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​នាង​នោះ​ទេ។

មនុស្ស​គ្រប់​គ្នា​កំពុង​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា Miley ធ្វើ​បែប​នេះ? តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​នាង? ដោយ​សារ​តែ​រឿង​រ៉ាវ​ស្រដៀង​គ្នា​នេះ​ បាន​កើត​ឡើង​ម្ដង​រួច​ទៅ​ហើយ ជាមួយ​តារា​ចម្រៀង Taylor Swift ដែល​នាង​បាន​លុប​ចោល​រូប​ភាព​ទាំង​អស់​លើ​ Instagram ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី "Reputation”

ចំពោះ​ពេល​នេះ​មូលហេតុ​៤​ដែល​​មនុស្ស​ភាគ​ច្រើន​បាន​ទស្សន៍ទាយ​អំពី​អ្វី​ដែល Miley គ្រោង​ធ្វើ​នោះ​គឺ៖

១. Miley Cyrus និង Liam Hemsworth អាច​នឹង​រៀប​ការ​ឆាប់ៗ ហើយ​ចង់​ធ្វើ​អ្វី​ប្លែក​មួយ​មុន​ថ្ងៃ​ពិសេស​មក​ដល់

២. តើ​នាង​កំពុង​តែ​រៀប​ចំ​សម្រាប់​ការ​ត្រលប់​មក​វិញ​ប្លែក "The New Era”​?

៣. នាង​កំពុង​តែ​ត្រៀម​ចេញ​ប្រគំ​តន្ត្រី​ទេសចរណ៍

៤. នាង​អាច​ត្រៀម​បញ្ចេញ​អាល់ប៊ុម​ថ្មី?

ខណៈ​ពេល​នេះ នៅ​លើ​បណ្ដាញ​សង្គម​ Twitter កំពុង​តែ​លេច​ឡើង​នៅ​ Hastag #BeReadyForMiley ដែល​បាន​មក​ការ​បង្ហោះ​សារ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​នាង។ អីចឹង​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់