• 2018-07-16 10:52:43
  • ជីវិតតារា

ស៊ិន យូប៊ិន និង ខាត់ វៃហាំង បកស្រាយចម្រៀងជាមួយតារាថៃពីរោះមិនធម្មតា

  • 2018-07-16 10:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួររំលឹកផងដែរថាតារាសម្តែងកញ្ញាស៊ិន យូប៊ិននិង លោកខាត់ វៃហាំងពិតជាអស្ខារ្យខ្លាំងណាស់មិនត្រឺមតែជាតារាសម្តែងប៉ុណ្នោះទេ​ កាលពីពេលថ្មីៗកន្លងនេះ ក្នុងកម្មវិធីខួបគម្រប៣ឆ្នាំរបស់ទូរទស្សន៍ PNN ពួកគេទាំង២បានបញ្ចេញសម្លេងយ៉ាងពិរោះបកស្រាយរួមគ្នាជាមួយតារាថៃដែលមានអ្នកអញ្ចើញចូលរួមយ៉ាងច្រើនកុះករ អ្វីដែលពិសេសមិនដែលដឹងសោះថាក្រៅពីដៃគូដ៏ល្អ ទាំងការងារសម្តែងនិងឯកជនអ្នកទាំង២នូវជាដៃគូចម្រៀងដែលមានសម្លេងយ៉ាងពីរោះផ្អើលអស់អ្នកគាំទ្រព្រោះមិនដែលបានលឺIdolធ្វើការបកស្រាយជាសាធារណៈបែបនេះទេពិរោះខ្លាំងណាស់។

ជាក់ស្តែងក្នុងកម្មវិធីនារាត្រីនោះ បានធ្វើអោយអ្នកគាំមិនតិចទេប្លែកអារម្មន៍យ៉ាងខ្លាំង ដោយមានឈុតឆាកមួយដែលតារាសម្ដែងល្បីរបស់ខ្មែរយើងគឺលោក ខាត់ វៃហាំង និងកញ្ញា សីុន យូប៊ីន បានចាប់ដៃគ្នាជាមួយនឹងតារាថៃពីររូបទៀតច្រៀងបទចម្រៀងមួយបទ មានចំណងជើងថា "ខាំផែង" ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំងទាំងអ្នកគាំទ្រខ្មែរនិងថៃ ពិសេសក្នុងនោះផងដែរ តារាទាំង៤រូបនោះ ពិតជាធ្វើបានល្អណាស់ ម្នាក់ៗគឺសុទ្ធច្រៀងពិរោះដូចគ្នាថ្វីត្បិតតែម្ខាងបកស្រាយភាសាខ្មែរនិងម្ខាងបកស្រាយភាសាថៃក៏ដោយ។​

ចង់ដឹងIdolទាំង២ច្រៀងពិរោះយ៉ាងណាទៅទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-កញ្ញា​ ស៊ិន យូប៊ិន

មតិយោបល់