• 2018-07-18 05:01:40
  • ជីវិតតារា

ក្រៅពីជាតារាល្បីប្រចាំបូលីវូដ អ្នកទាំង ៦នេះក៏មាន​ក្រេឌីតរៀនខ្ពស់អស់ទាស់ដែរ

  • 2018-07-18 05:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឥណ្ឌា​មាន​ប្រជាប្រិយ​ភាព​ជា​ច្រើន​មាន​សមត្ថភាពអស្ចារ្យបំផុត​ក្នុង​ការ​សម្ដែង​ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដឹង​ថា​ អ្នក​ទាំង​នោះ​ក៏​​មាន​ការ​សិក្សា​អប់រំ​ខ្ពស់​ខ្ពស់​ពីមុន​ដែរ។

តារា​ប្រុស​ស្រី​ដែល​ Sabay លើក​យក​មក​បង្ហាញ​នា​ពេល​នេះ​ សុទ្ធ​សឹង​ជា​តារា​ល្បី​ឈ្មោះ​ប្រចាំ​ពិភព​បូលីវូដ​ រួម​មាន៖

១. តារាសម្ដែង​ Amitabh Bachchan

តារា​ជើង​ចាស់​រូបនេះ​​គឺ​ជា​ កូន​ប្រុស​កវី​ល្បី​ឈ្មោះ​របស់​ឥណ្ឌា​មាន​ឈ្មោះ​ Harivansh Rai Bachchan។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Delhi ហើយ​បន្ថែម​ពី​លើ​នេះ​ Amitah ក៏​បាន​សិក្សា​ជំនាញ​ ២​មុខ​ផ្សេង​គ្នា​ទៀត​គឺ​ វិទ្យាសាស្ត្រ​ និង​សិល្បៈ​ពិ​មហាវិទ្យាល័យ​ Kirori Mal។ កាន់​តែ​អស្ចារ្យ​ លោក​ក៏​បាន​ទទួល​សញ្ញាប័ត្រ​​បណ្ឌិតកិត្តិយស​ពីសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលីទៀត​ផង។

២. តារាសម្ដែង​ Aishwarya Rai Bachchan

ទោះ​បី​ជា​រវល់​នឹង​ការងារ​យ៉ាងណា​ក្ដី​ តារា​ស្រី​វ័យ​ ៤៤ឆ្នាំ​នេះ​ នៅ​ឆ្លៀត​ខំបន្ត​បរិញ្ញាប័ត្រ​ស្ថាបត្យកម្ម​ទៀត។

៣. តារាសម្ដែង​ Imran Khan

Imran បាន​ចូល​រៀន​នៅ​វិទ្យាល័យ Fremont ហើយក្រោយ​មក​លោក​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ Los Angeles នូវ​ជំនាញ​ភាពយន្ត។

៤. តារាសម្ដែង​ Parineeti Chopra

នាង​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​ទៅ​ ៣ផ្នែកគឺ​ ពាណិជ្ជកម្ម​ ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ពីសាលា Manchester Business ក្នុង​ចក្រភពអង់គ្លេស។

៥. តារាសម្ដែង​ John Abraham

តារា​ម៉ូដែល ដែល​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​សម្ដែង​រូបនេះ​ ​បានបញ្ចប់​ការ​សិក្សា​ជំនាញ​សេដ្ឋកិច្ច​ពិ​មហាវិទ្យាល័យ​ Jai Hind ក្នុង​រដ្ឋធានី​ Mumbai។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ ផ្នែក​គ្រប់គ្រង​ពី​វិទ្យាស្ថាន​ Mumbai Educational Trust។

៦. តារាសម្ដែង​ Anushka Sharma

Anushka បាន​ទទួល​សញ្ញាបត្រ​ ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​សិល្បៈ​ ពី​មហាវិទ្យាល័យ​ Mount Carmel ក្នុង​រដ្ឋ​ធានី​ Bangalore។ បន្ថែម​ពី​លើ​នេះ​ ក៏​ល្បី​ថា​បច្ចុប្បន្ន​ នាង​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ជំនាញ​សេដ្ឋកិច្ច​ដែរ៕

ប្រភព៖ MSN ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់