- 2018-07-20 03:26:16
- ព័ត៌មាន
អាណិតលោក លាង ឧត្ដម ចេញមុខរកជំនួយជួយសង្ឃនៅវត្តទឹកវិល ដាច់ចង្ហាន់ ឆាន់ខ្នុរ
- 2018-07-20 03:26:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតលោក លាង ឧត្ដម ចេញមុខរកជំនួយជួយសង្ឃនៅវត្តទឹកវិល ដាច់ចង្ហាន់ ឆាន់ខ្នុរ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ កំពុងស្លុតចិត្តក្រោយឃើញទិដ្ឋភាពវត្តមួយមានឈ្មោះថា "វត្តទឹកវិល" ត្រូវទឹកជនលិច ព្រះសង្ឃដាច់ចង្ហាន់ ឆាន់ខ្នុរ ជំនួសបាយ រហូតតារាសម្ដែង លាង ឧត្ដម បង្ខំចិត្តចេញមកប្រកាសរកជំនួយជួយលោកនាថ្ងៃនេះ។
វត្តទឹកវិលស្ថិតក្នុងឃុំ កំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ តាមលោក លាង ឧត្ដម ដែលបានទៅឃើញទិដ្ឋភាព បានឲ្យដឹងថា ព្រះសង្ឃបានជួបការលំបាកហើយនាពេលនេះ ទី១ ដោយសារទឹកជន់លិច និងទី២ គឺដាច់ចង្ហាន់ ដល់ថ្នាក់ឆាន់ផ្លែខ្នុរជំនួសបាយ។
“ដោយសារតែអីចឹងហើយ បានខ្ញុំដាច់ចិត្តចេញមុខប្រកាសរកជំនួយជួយលោកខ្លះ ហើយមកដល់ពេលនេះ ទទួលបានជំនួយខ្លះៗហើយបង!”។ លាង ឧត្ដម បន្ថែម។
តារាប្រុសរូបនេះបន្តថា លោកធ្លាប់ទៅថតភាពយន្តនៅភូមិសាស្ត្រជិតវត្តទឹកវិលនេះ លោកបានដឹងថា វត្តនេះ លោកពុំសូវមានភាពបរិបូរណ៍នោះទេ ពោលគឺខ្សត់ខ្សោយ ហើយនាពេលនេះទៀត បន្ទាប់ពីទឹកលិចថែមទៀត ធ្វើឲ្យលោកដាច់ចង្ហាន់តែម្ដង។
ដូច្នេះហើយ ជួសមុខអោយព្រះចៅអធិការ និងព្រះសង្ឃនៅ វត្តទឹកវិលទាំងអស់ សូមអំពាវនាវដល់សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រទេស ចូលរួមជួយជាចង្ហាន់ក្ដី ថវិកាក្តី ជាគ្រឿងឧបភោគ បរិភោគដូចជាត្រីងៀត ត្រីឆ្អើរ សាច់ ទឹកត្រី ប៊ីចេង ស្ករ មី អង្ករ ដើម្បីទទួលយកអានិសង្សតាមកម្លាំងសន្ធារៀងៗខ្លួន ព្រោះពេលនេះ លោកជួបការលំបាកហើយ។
លោក លាង ឧត្តម បញ្ជាក់ថា បច្ចុប្បន្ន ព្រះសង្ឃដែលគង់នៅវត្តទឹកវិលខាងលើ មានទាំងអស់ចំនួន ១២អង្គ៕