- 2018-07-24 10:39:34
- ព័ត៌មាន
ករុណា ពេជ្រ និងតារាចម្រៀងល្បីៗនៅថោន យកអំណោយចែកជូន អ្នករងគ្រោះដោយទឹកជំនន់
- 2018-07-24 10:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករុណា ពេជ្រ និងតារាចម្រៀងល្បីៗនៅថោន យកអំណោយចែកជូន អ្នករងគ្រោះដោយទឹកជំនន់
ចន្លោះមិនឃើញ
ខណៈពេល ឪពុក មានជំងឺប្រចាំកាយព្យាបាលពុំទាន់ជា សះស្បើយលោក ករុណា ពេជ្រ ព្រមទាំងតារាចម្រៀងប្រុសស្រីមួយចំនួនក្នុងផលិតកម្មថោន បានឆ្លៀតពេលវេលាដ៏មានតម្លៃយកអំណោយ ទៅចែកជូនពុកម៉ែបងប្អូនរងគ្រោះដោយសារទឹកជំនន់ កាលពីពេលថ្មីៗ។
ករុណា ពេជ្រ ឲ្យដឹងថានៅថ្ងៃនេះលោក បានដឹកនាំតារាចម្រៀងប្រចាំផលិតកម្មថោន មាន ស្រីតុ សុគន្ធ ថេរ៉ាយុ និង ឈិត សុវណ្ណបញ្ញា បានយកអំណោយព្រមទាំងថវិការបស់ក្រុមហ៊ុន ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទៅចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិ រំលោង សង្កាត់កណ្ដាលដុំ ក្រុង ច្បារមន ១៩៧ គ្រួសារ ខេត្តកំពង់ស្ពឺ។
ក្រៅពីសង្កាត់ខាងលើលោក ក៏ដូចជាតារាចម្រៀងថោន បានយកអំណោយ និងថវិកាមួយចំនួនទៀតទៅចែកជូនពុកម៉ែបងប្អូននៅ ឃុំ តាំងស្យា ស្រុកភ្នំស្រួសច ខេត្តកំពង់ស្ពឺ ដដែលចំនួន ១៤៨ គ្រួសារទៀត។
លោកថា៖" ក្នុងនោះមួយគ្រួសារយើងចែកជូនគាត់ មី១កេះ អង្ក ២០គីឡូក្រាម ទឹកត្រី ១យួរ និងថវិកា ចំនួន ២ ម៉ឺនរៀល។ ក្នុងនោះខ្ញុំក៏បានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់ពុកម៉ែបងប្អូនដែរ ដើម្បីធ្វើបុណ្យសុំសេចក្ដីសុខឲ្យពុកខ្ញុំជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ"។