• 2018-07-25 01:27:11
  • ព័ត៌មាន

ក្ដៅៗ! Taecyeon សមាជិកក្រុម 2PM ដើរចេញពីផលិតកម្ម JYP ជាស្ថាពរ

  • 2018-07-25 01:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ 2PM គឺ​តារាចម្រៀង​ Taecyeon បាន​ចេញ​ពី​ផលិតកម្ម​ JYP ហើយ​ ព្រម​ទាំង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ថ្មី​ 51K។

ជាក់ស្ដែង​ ផលិតកម្ម​ 51K ក៏​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ដែរ​ ដោយ​បាន​ស្វាគមន៍​តារា​ថ្មី​របស់​ខ្លួន​ម្នាក់​ទៀតគឺ​ Taecyeon ដែល​មក​រួម​ទ្រនំ​ជាមួយ​តារា​សម្ដែង​ល្បី​ផ្សេង​ទៀត​ដូចជា​ So Ji Sub និហ​ Lee Hyo Je។

មួយ​វិញ​ទៀត​ បើ​ទោះ​បី​ Taecyeon លែង​ជា​តារា​របស់​ JYP ក្ដី ក៏​ផលិតកម្ម​ 51K ជឿជាក់​ថា​ លោក​នៅ​តែ​ជា​ផ្នែក​មួយ​របស់​ 2PM ដដែល។ ម្យ៉ាង​ផលិតកម្ម​នេះ​ ក៏​នឹង​សហការ​យ៉ាង​រីករាយ​ជាមួយ​ JYP ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ Taecyeon អាច​ចូលរួម​សកម្មភាព​នានា​ជាមួយ​ 2PM ដូចមុន។

គួរ​បញ្ជាក់​ផងដែរ​ថា​ តារា​ប្រុស​ដែល​កើត​ឆ្នាំ​ ១៩៨៨​រូបនេះ​ កំពុង​ស្ថិត​ក្នុង​ជួរ​កង​ទ័ព​ ហ្វឹកហាត់​ទាហាន ហើយ​នៅ​ថ្ងៃ​ទី​ ០៣ ខែ​មិថុនា ឆ្នាំ ២០១៩​ខាង​មុខ​ លោក​នឹង​ដល់​កំណត់​ក្នុង​បញ្ចប់​កាតព្វកិច្ច​ជូនជាតិ​នេះ​ជាស្ថាពរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់