• 2018-07-25 07:33:01
  • ស្ទីលតារា

ស្អាតអស់ទាស់! ពេជ្រ សូលីកា តែងខ្លួនជាកូនក្រមុំ

  • 2018-07-25 07:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​នាទី​មុន​នេះ ស្រីស្អាត ពេជ្រ សូលីកា​ បាន​បង្ហោះ​រូបភាព​តែង​ខ្លួន​ជា​កូន​ក្រមុំ​ចំនួន​៣​សន្លឹក​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន។ អម​ជាមួយ​រូបភាព​ទាំង​នេះ តួ​ឯក​ស្រី​ក្នុង​រឿង "អាពាហ៍​ពិពាហ៍​ចៃដន្យ" ពោល​ថា "ថត​តែ​សម្អាងការ យក​ទៅ​ណា​មិន​អស់"។

ទោះ​យ៉ាង​ណា​អ្វី​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​នោះ គឺ​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​តារា​ស្រី​រូប​នេះ​ទៅ​វិញ​ទេ។ ជា​ស្រី​ស្អាត​ស្រាប់​ទៅ​ហើយ ដល់​ថែម​រ៉ូប​ក្រមុំ​ និង​ការ​តុប​តែង​មុខ ធ្វើ​សក់​ទៀត​នោះ រឹត​តែ​ស្អាត​ទ្វេ​ឡើង។

ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ពេលនេះ ពេជ្រ សូលីកា បានវិលមកចាប់ដៃគូចាស់ គឺតារាចម្រៀង នីកូ តាមរយៈរឿងភាគទូរទស្សន៍ "អាពាហ៍​ពិពាហ៍​ចៃដន្យ"។

អត្ថបទ៖ ដេត ធន្នី

រូបភាព៖ ហ្វេសប៊ុក ពេជ្រ សូលីកា

មតិយោបល់