• 2018-08-03 04:12:26
  • ជីវិតតារា

មានមូលហេតុ ទើប អ៊ុន សិទ្ធា​​ ​ត្រូវ​ធ្លាក់​តំណែង​ផ្ទួន​ៗ ពី​​តួ​ឯក​មក​តួ​រង (មានវីដេអូ)

  • 2018-08-03 04:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ប្រុស​ អ៊ុន សិទ្ធា បាន​របូត​ដំណែង​តួឯក​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ ដល់​ទៅ​២​រឿង​ផ្ទួន​ៗ​គ្នា មក​សម្ដែង​ត្រឹម​ជា​តួ​រង ដែល​ជា​រឿង​កម្រ​សម្រាប់​តារា​សម្បុរ​ស្រអែម​ស្រស់ ប្រឡូក​ក្នុង​អាជីព​នេះ​មិន​តិច​ជា​ង​១០​ឆ្នាំ។ ​មូល​ហេតុ​នេះ​ ត្រូវ​បាន​ម្ចាស់​សាមី​ខ្លួន បក​ស្រាយ និង​បញ្ជាក់​ថា ជា​អ្វី​ដែល​លោក​ចង់​បាន​បែប​នេះ​ យូរ​ណាស់​មក​ហើយ។

រឿង​ពីរ​ដែល​តារា​វ័យ​៣៥​ឆ្នាំ​ រូប​នេះ​ត្រូវ​ថត​ជា​តួ​រង​ មាន​ដូច​ជា "​កាំ​បិត​មុខ​ពីរ​" សម្ដែង​ជា​តួ​មិត្តភ័ក្ដិ​របស់​តួឯក និង​ "​សព្វសិទ្ធ" សម្ដែង​ជា​តួ​ចោរ កាច​សាហាវ។ ​មូល​ហេតុ​ដំបូង​ ធ្វើ​ឲ្យ​តារា​ដែល​ទើប​ប្រកាស​ថា បាន​រក​ឃើញ​ម្ចាស់​ចិត្ត​គ្រោង​ចូល​រោងការ​នៅ​ ២​ឆ្នាំ​ខាង​​មុខ ក្ដាប់​បាន​ត្រឹម​តំណែង​តួ​រង​ ដោយ​សារ​​គ្រា​នោះ ខាង​ម្ចាស់​ផលិត​កម្ម​រឿង "​សព្វ​សិទ្ធ​" បាន​ទាក់​ទង​មក​ ស្រប​ពេល​លោក​កំពុង​ជាប់​រវល់​ថត​រឿង​ "​សមុទ្រ​ទឹក​ភ្នែក" ម្ល៉ោះ​ហើយ ទើប​មិន​អាច​ទទួល​ថត​បាន។ តែ​ពេល​លោក​ថត​ចប់​រឿង​ "​សមុទ្រ​ទឹក​ភ្នែក​" ខាង​ផលិត​កម្ម​នៅ​តែ​ចាប់​អារម្មណ៍​លោក​ដដែល ហើយ​ក៏​សម្រេច​សម្ដែង​ជា​តួ​រង មាន​ចរិត​កាច​សាហាវ​តែ​ម្ដង​ទៅ។​​​​​​

​លើស​ពី​នេះ ប្រុស​ស្អាត​ជាប់​លេខ​១ ពី​កម្មវិធី​នៅ​ស្ថានីយទូរទស្សន៍ CTN ប្រាប់​ថា តាម​ពិត​លោក​បាន​សម្ដែង​ជា​តួ​ឯក​រាប់​មិន​អស់ ហើយ​ចរិត​តួ​សម្ដែង​មាន​ទាំង​ស្លូត កាច ឆ្កួត ខ្ទើយ ក៏​លោក​ធ្លាប់​ភ្លក់​រស​ជាតិ​សម្ដែង​ផង​ដែរ។ ក្នុង​វិស័យ​សិល្បៈ គឺ​ទូ​លាយ​ណាស់ ដូច្នេះ​លោក​មិន​អាច​ប្រកាន់​ខ្លួន​​ទាល់​តែ​សម្ដែង​ជា​តួ​ឯក មាន​ចរិត​ជា​សុភាព​បុរស​ ទើប​ព្រម​សម្ដែង​នោះ​ទេ ។

​ការ​ផ្លាស់​ប្តូរ​ពី​តួ​ឯក មក​តួ​រង មិន​បាន​ធ្វើ​ឲ្យ​លោក​យល់​ថា ជា​ការ​ធ្លាក់​ប្រជាប្រិយ​ភាព​ឡើយ ម្ល៉ោះ​ហើយ ឲ្យ​តែ​មាន​ឱកាស មិន​ថា​តួ​រង​ ឬ ​តួ​មា​ន​ចរិត​លក្ខណៈ​បែប​ណា ក៏​លោក សិទ្ធា ពេញ​ចិត្ត​ទទួល​យក​ផង​ដែរ៕​​​

ទស្សនាវីដេអូតារាសម្តែង​ អ៊ុន សិទ្ធា បកស្រាយពីមូលហេតុ ធ្លាក់តំណែងតួឯកផ្ទួនៗ៖

អត្ថបទ៖ លឹម សុនា

មតិយោបល់