• 2018-08-03 07:23:57
  • ព័ត៌មាន

រឿងពិតនៅពីក្រោយ យូរី ចេញបទចម្រៀងថ្មីរូមគ្នា ជាមួយតារាចម្រៀងវៀតណាម

  • 2018-08-03 07:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់​ផ្អើល​មួយ នៅ​ពេល​ឃើញ Page របស់​ប្រទេស​វៀត​ណាម​ មាន​ឈ្មោះ​ថា G5R MUSIC បាន​បង្ហោះ​រូប​តារា​ចម្រៀង​ យូ​រី ជា​មួយ​តារា​ចម្រៀងJombie ជន​ជា​តិ​វៀត​ណាមច្រៀង​​រួម​គ្នា​។ លើស​ពី​នេះ Page នោះ​ក៏​បាន​សរសេរ Caption យ៉ាង​វែង​អន្លាយ ទាក់​ទង​នឹង​ប្រវត្តិ​របស់​កញ្ញា យូ​រី ក្នុង​វិស័យ​សិល្បៈ​ថែម​ទៀត​ផង។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ គឺ​ឃ្លា​ដែល​​បាន​សំ​ដៅ​លើ​ការ​សហការ​គ្នា​រវាង​ យូរី និង តារា​ចម្រៀងJombie ជន​ជា​តិ​វៀត​ណាម លើ​បទ​ចម្រៀង​រួម​គ្នា មាន​ចំណង​ជើង​ជា​ភាសាខ្មែរ​ថា "សើច"។ តាមរយៈ​នេះ អ្នក​គាំ​ទ្រ​ជា​ច្រើន កំពុង​ដាក់​ការ​សង្ស័យ​ថា តើ​កញ្ញា យូរី គ្រោង​នឹង​ចាប់ដៃ​គូ​ជាមួយ​តារា​ចម្រៀង​រ៉េប ​រូប​នោះ ឆាប់ៗ​នេះ​ ឬ​យ៉ាងណា។

ទាក់​ទឹន​នឹង​ចម្ងល់​នេះ ម្ចាស់​បទ​ " ចេះ Make Up ក្រោយ​ពេល​បែក​បង" ប្រាប់​ថា តាម​ពិត​រូប​នាង មិន​មាន​ការ​ចាប់​ដៃ​គូ​ ឬ​ ​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​វៀតណាម​ ឈ្មោះJombie នោះ​ទេ។ Page នោះ​សរសេរ​ថា​ បទចម្រៀង​ "​សើច" ត្រៀម​ច្រៀង​រួម​គ្នា​រវាង​​យូរី និង ​តារា​ចម្រៀង​វៀត​ណាម​ គ្រាន់​តែ​ដាក់ ​ដើម្បី​ឲ្យ​មើល​ទៅ​ទាក់​ទាញ​តែ​ប៉ុណ្ណោះ។

តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​សាន់​ដេ បន្ត​ថា លោក Jombie ជា​តារា​ចម្រៀង​រ៉េប ​ជន​ជាតិ​វៀតណាម​ម្នាក់ ហើយ​​លោក​ ប្រាប់​ថា ក៏​ជា​អ្នក​គាំ​ទ្រ​ម្នាក់​របស់​កញ្ញា យូ​រី​ ផង​ដែរ។ ដោយសារ​តែ​បទ​ "​ចាក់​ទឹក​ដូង" បាន​ល្បី​ល្បាញ​ដល់​ប្រទេស​របស់​ខ្លួន មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន​បាន​សរសើរ​ថា បទ​នេះ​ពិ​រោះ និង​បាន​ចាក់​រាំ​លេង​កម្សាន្ត​តាម​ទី​កន្លែង​ផ្សេងៗ​ផង​ដែរ។

ម្ល៉ោះ​ហើយ លោក​មាន​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ដល់​កញ្ញា យូរី។ ដើម្បី​ជា​កម្លាំង​ចិត្ត លោក​ បាន​ធ្វើ​បទ​ចម្រៀង​ញាក់​ចំនួន​២​បទ​ ជូន​ដល់​ យូរី ដែល​កញ្ញា ទម្លាយ​ឲ្យ​ដឹង​ថា ទំនង​ជា​អាច​ចេញ​ក្រោយ​ពី ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច​រាល់​៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់