• 2018-08-05 07:16:24
  • ជីវិតតារា

ករុណា ពេជ្រ សង្ឃឹមឪពុកដឹងខ្លួន ក្រោយបង់រំលស់វីឡាធំស្កឹមស្កៃដាច់

  • 2018-08-05 07:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 ក្រោយ​តស៊ូ​ជាមួយ​ការងារ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​តារា​ចម្រៀង​ ករុណា ពេជ្រ បាន​ស្ទុះស្ទា​​​សន្សំ​លុយ​ទុក​ដាក់​យ៉ាង​ល្អិតល្អន់​រហូត​ទិញ​បាន​ផ្ទះ​វិឡា​មួយ​យ៉ាង​ប្រណីត ដោយ​លោក​ព្យាយាម​បង់​រំលស់​រហូត​​សល់​ត្រឹម​តែ​៣​ខែ​ទៀត​ប៉ុណ្ណោះ។ក្ដី​បំណង​ដ៏​ធំ​បំផុត​​​របស់​លោក​ នៅ​ពេល​នេះ​នេះ​ចង់​​ឲ្យ​លោក​ឪពុក​ឆាប់​ជា​​ហើយ​ដឹង​ថា ផ្ទះ​វីឡា​ស្នាក់​នៅ​សព្វ​ថ្ងៃ​ជិត​​បង់​រំលស់​ដាច់​ស្រេច​ហើយ។

ជាក់​ស្ដែង​​ថ្មី​ៗ​នេះ​​លោក បាន​សរសេរ​រៀប​រាប់​ពី​ទំហំ​ដួង​ចិត្ត​ដែល​នឹក​ដល់​អ្នក​មាន​គុណ​កំពុង​តែ​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​​ពុំ​ទាន់​ជា​សះ​ស្បើយ​ជាមួយ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ថា៖"ផ្ទះ​យើង​ស្អាត​ណាស់​ប៉ា​អើយ នៅ​មុខ​គេ​ធំ​ទូលាយ​ ចំ​កែង​មុខ​សួន​ច្បារ​​ដល់​ទៅ​ពីរ​ ហើយ​ផ្លូវ​ធំ​ទូលាយ​ប៉ា​ថា​ស្រឡាញ់​ផ្ទះ​មួយ​នេះ​ណាស់​កូន​បាន​សន្សំ​បង់​រំលស់​អស់​ជិត​៦​ឆ្នាំ​ហើយ​ នៅ​សល់​តែ​៣​ខែ​ទៀត​ប៉ុណ្ណោះ​ដាច់​អស់​ហើយ"។ ​​ រយៈ​ពេល​៣​ខែ​ទៀត​តារា​ចម្រៀង​រូប​នេះ​សង្ឃឹម​ថា អ្នក​មាន​គុណ​របស់​លោក នឹង​ដឹង​ខ្លួន​​ហើយ​បាន​សប្បាយ​ចិត្ត​​មក​រស់​នៅ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​ជាមួយ​គ្នា​វិញ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់