• 2018-08-06 08:21:19
  • ព័ត៌មាន

ក្ដុកក្ដួល! សម្ដីប៉ុន្មានម៉ាត់ អ៊ុន សិទ្ធា និយាយទៅកាន់អ្នកម្ដាយកំពុងមានជំងឺកាចសាហាវ

  • 2018-08-06 08:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ អ៊ុន សិទ្ធា ជួប​ទុក្ខ​ធំ ដោយសារ​ម្ដាយ​ជា​ទី​ស្រលាញ់​ឈឺ​ធ្ងន់ ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត។ ម្ដាយ​របស់​តារា​អាយុ​៣៥​ឆ្នាំ​រូប​នេះ មាន​ជំ​ងឺ​កាច​សាហាវ​ពីរ​មុខ គឺ​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​មហារីក​ថ្លើម ដំណាក់​កាល​ទី​៤ ។

​និយាយ​ទាំង​អួល​ដើម​ករ លោក សិទ្ធា ប្រាប់​ថា ម្សិល​មិញ​អាការៈ ជំ​ងឺ​ម្ដាយ​លោក​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់ ​កម្រិត​ឈាម​ឡើង​ចុះ​ៗ​មិន​ទៀង​ទាត់ ជាតិ​ស្ក​រ​ឡើង​ខ្ពស់​ខ្លាំង ហើយ​ត្រូវ​ដាក់​អុក​ស៊ី​សែន​ទៀត។ ម្ដាយ​លោក​​ប៊ិះ​ផុត​ដង្ហើម​នៅ​ថ្ងៃ​ម្សិល​មិញ​បាត់​ទៅ​ហើយ តែ​សំណាង​ល្អ លោក​ប្រញាប់​ដឹក​ម្ដាយ​ យក​មក​សង្គ្រោះ​ទាន់​ពេល​វេលា។

ឃើញ​ម្ដាយ​ស្រែក​យំ​ផង ខ្សោយ​ផង តួ​អង្គ​ក្នុង​រឿង​ "​សព្វ​សិទ្ធ​" ​អា​សូរ​ម្ដាយ​របស់​ខ្លួន​ជា​ខ្លាំង​ និង​បន់​ស្រន់​ថា ឲ្យ​​តែ​ម្ដាយ​បាន​ជា​ពី​ជំ​ងឺ​នេះ លោក​សុខ​ចិត្ត​កាត់​បន្ថយ​អាយុ​ខ្លួន​ឯង។ ​លោក​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា"​​​​​​​កាត់​បន្ថយ​អាយុ​ខ្ញុំ​ចុះ​ ដើម្បី​ម្ដាយ​ខ្ញុំ​បាន​ធូរស្រាល​ជាង​នេះ"។

ចំពោះ​​នៅ​ថ្ងៃ​នេះ ស្ថាន​ភាព​ជំ​ងឺ​របស់​ម្ដាយ​លោក​ មាន​ការ​ធូរ​ស្រាល​ ជាង​ម្សិល​មិញ​ច្រើន។ ​យ៉ាង​ណា​មិញ លោក​ សិទ្ធា​ប្រាប់​ថា ​ម្ដាយ​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជាង​២០​ឆ្នាំ​មក​ហើយ រី​ឯ​ជំ​ងឺ​​មហារីក​ថ្លើម​វិញ ទើប​រក​ឃើញ​កាល​ពី​មួយ​ឆ្នាំ​មុន​ប៉ុណ្ណោះ។ លោក​និង​សាច់​ញាតិ​លាក់​ម្ដាយ​មិន​ឲ្យ​ដឹង​ថា មាន​ជំ​ងឺ​មហារីក​នោះ​ទេ ព្រោះ​ខ្លាច​គាត់​ទទួល​យក​មិន​បាន។

កន្លង​មក​ លោក​ធ្លាប់​បញ្ជូន​​ម្ដាយ​វ័យ​ ៦៩ឆ្នាំ​ រូប​នេះ ទៅ​ព្យាបាល​ច្រើន​លើក​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​​តាំង​ពី​ត្រ​លប់​មក​វិញ ម្ដាយ​​បាន​ផ្ដាំ​ថា មិន​ទៅ​ព្យាបាល​នៅ​ទី​ណា​ទាំង​អស់ ដោយ​គាត់​ចង់​សម្រាក​នៅ​​ក្នុង​ស្រុក​ច្រើន​ជាង។ ការ​ព្យាបាល​លើ​ថ្នាំ​សង្កូវ​ប្រចាំ​ខែ​កន្លងមក ត្រូវ​បាន​អតីត​ជ័យ​លាភី​លេខ១ ប្រុស​ស្អាត​នៅ​ស្ថានីយ៍​ទូរទស្សន៍​ CTN បញ្ជាក់​ថា ចំណាយ​អស់​ជាង​១ពាន់​ដុល្លារ។

មិត្ត​សិល្បករ​ជា​ច្រើន​ ដែល​បាន​ដឹង​ដំណឹង​ពី​ជំ​ងឺ​របស់​ម្ដាយ​លោក អ៊ុន សិទ្ធា បាន​ជូន​ពរ​ឲ្យ​អ្នក​ស្រី ឆាប់​ជា​ មាន​កម្លាំង និង​មាន​សុខភាព​ល្អ​ឡើង​វិញ ៕

រូបភាព៖ ​FB Un sothea

អត្ថបទ៖ លឹម សុនា

មតិយោបល់