• 2018-08-13 03:58:30
  • ព័ត៌មាន

BTOB ឈរយំលែងខ្មាសពេលប្រគំតន្ត្រីលើកចុងក្រោយ មុនមេក្រុមលាចូលទាហាន

  • 2018-08-13 03:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​ដែល​​កំពុង​ពេញ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​ BTOB បាន​នាំ​គ្នា​បង្ហូរ​ទឹកភ្នែក​ពេញ​ឆាក​ប្រគំតន្ត្រី​ជុំ​គ្នា​លើក​ចុង​ក្រោយ​ មុន​មេ​ក្រុមលា​ចូល​បម្រើ​ទាហាន។

តារា​​ចម្រៀង​ Eun Kwang ដែល​ជា​មេ​ក្រុម​ BTOB នឹង​ត្រូវ​លា​អ្នក​គាំទ្រ​ និង​សមាជិ​ក​រួម​ក្រុម​ទាំង​អស់​ចូល​បំពេញ​កាតព្វកិច្ច​ក្នុង​ពេល​ឆាប់ៗ​ ពោល​គឺ​ថ្ងៃ​ទី​ ២១ ខែ​សីហា​ខាង​មុខ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​ ១០, ១១ និង​១២​ ខែ​សីហា​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​លើក​ចុង​ក្រោយ​សម្រាប់​ក្រុម​ ជាមួយសមាជិក​ទាំង ៧នាក់។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ក្ដុកក្ដូល​នោះ​ សមាជិក​ទាំង​អស់​បាន​នាំគ្នា​ស្រក់​ទឹក​ភ្នែក​ បង្ហាញ​ពី​ក្ដី​នឹក​ស្រណោះ​មិត្ត​រួម​ក្រុម​ដែល​នឹងត្រូវ​ឃ្លាត​ទៅ​បម្រើ​ជាតិ​មួយរយៈធំ។

ជាទូ​ទៅ​ តារា​ចម្រៀង​ក្នុង​ក្រុម​នេះ​កម្រ​មាន​អ្នក​យំ​ឲ្យ​អ្នក​គាំទ្រ​ឃើញ​ណាស់។ តួយ៉ាងដូច Hyunsik និង​ Changsub ជាដើម ប៉ុន្តែ​ពេល​នេះ​ជាអនុស្សាវរីយ៍​ចុង​ក្រោយ​សម្រាប់​ពួកគេ​ ដូចនេះ​ទោះបីពួកគេពូកែទ្រាំយ៉ាងណា ក៏​ឈរយំលែង​ខ្មាសដែរ​ចំពោះ​មុខអ្នក​គាំទ្រ​ទាំងអស់៕

ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់