• 2018-08-15 03:40:00
  • ព័ត៌មាន

Rihanna មាន​រឿង​អី ដល់​ថ្នាក់​ឡាន​ប៉ូលិស និង​ឧទ្ធម្ភាគចក្រឡោម​ព័ទ្ធផ្ទះ​នាង​បែប​នេះ?

  • 2018-08-15 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​​ពី​យប់​ថ្ងៃ​ច័ន្ទ ក្រុម​ប៉ូលិស​ជា​ច្រើន​បាន​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​តារា​ចម្រៀង Rihanna ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ Hollywood Hills ខណៈ​កណ្ដឹង​ប្រកាស​អាសន្ន​បាន​រោទ៍​ឡើង​នៅ​ក្នុង​ផ្ទះ​នាង។

ដូច​ដែល​បាន​ឃើញ​តាម​រយៈ​រូបភាព​ដែល​ប្រមាញ់​បាន​ពី​សារព័ត៌មាន TMZ ឡាន​ប៉ូលិស​ជា​ច្រើន រួម​នឹងឧទ្ធម្ភាគចក្រ​មួយ​ចំនួន​ផង​នោះ បាន​ហោះ​ឆ្វែល​ផ្ទះ​របស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ។ ជា​​សំណាង​ល្អ បើ​តាម​ប្រភព​មួយ​បាន​និយាយ​ថា កណ្ដឹង​ប្រកាស​អាសន្ន​ក្នុង​ផ្ទះ​របស់ Rihanna ​បាន​លោត​ឡើង​ដោយ​ចៃដន្យ​តែ​ប៉ុណ្ណោះ ហើយ​តារា​ស្រី​រូប​នេះ​ក៏​មិន​បាន​នៅ​ក្នុង​ផ្ទះ​ដែរ អំឡុង​ពេល​កើត​ហេតុ​នោះ។

គួរ​បញ្ជាក់​ដែរ​ថា ហេតុផល​ដែល​គ្រាន់​តែ​ឮ​កណ្ដឹង​ភ្លាម ក្រុម​ប៉ូលិស​នាំ​គ្នា​ចេញ​ទៅ​ភ្លែត​​នោះ ​មក​ពីកាល​ពី​មុន តារា​ចម្រៀង Rihanna ធ្លាប់​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាង។ និយាយ​ឲ្យ​លម្អិត ជន​សង្ស័យ​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ខណៈ​រូប​គេ​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​តារា​ស្រី​រូប​នេះ ហើយ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​ទី​នោះ។

បុរស​រូប​នោះ បាន​ប្រាប់​ក្រុម​ប៉ូលិស​ថា គេ​ចូល​ទៅ​ទីនោះ​ដើម្បី​គេង​ជាមួយ​តារា​ចម្រៀង Rihanna តែ​ធាតុ​ពិត​នាង​មិន​​មាន​វត្តមាន​ក្នុង​ផ្ទះ​​អំឡុង​ពេល​កើតហេតុ​នោះទេ។ ក្រោយ​មក​ ជនម្នាក់​នោះ​ត្រូវ​បាន​កាត់​ទោស ពី​បទ​ឈ្លានពាន​ទ្រព្យសម្បត្តិ​ឯកជន និង​ជា​ប់ឈ្មោះជាចោរ​ទៀតផង​៕ ​​​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់